នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមបណ្ដាសកម្មភាពនៅ WEF ស្វីស

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមបណ្ដាសកម្មភាពនៅ WEF ស្វីស - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធាន WEF លោក Kaus Schwab

          (VOV)_នារសៀលថ្ងៃទី១៨មករា គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាប់ផ្តើម​ដំណើរបំពេញទស្សនកិច្ចចូលរួមបណ្ដាសកម្មភាព នៅសន្និសីទប្រចាំឆ្នាំ វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី៤៧ នៅទីក្រុង Davos ស្វីស ( WEF Davos) ។ ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី​ អូទ្រីស Christian Kern ជួបធ្វើការជាមួយប្រធាន WEF លោក Kaus Schwab ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) Tehehiko Nakao នាយកសម្ព័ន្ធក្រុមហ៊ុន​ Microsoft លោក Bradford Smith និងអញ្ជើញចូលរួមជំនួបសន្ទនាជាមួយសម្ព័ន្ធ​ក្រុមហ៊ុនធំៗចំនួន២០ និងទីភ្នាក់ងារសារព័ត៌មានជួរមុខលើពិភពលោក។

          នៅក្នុងជំនួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រី អូទ្រីស Christian Kern ភាគី​ទាំងពីរបានវាយតំលៃ ទំនាក់ទំនងវៀតណាម-អូទ្រីស អភិវឌ្ឍន៍ដ៏ល្អប្រសើរ ​និង​ឯកភាពអនុវត្តបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ ២០១៧។ 

          ជួបធ្វើការជាមួយ ប្រធាន WEF លោក Kaus Schwab នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានស្នើអោយ WEF ត្រូវរក្សាការរៀបចំសន្និសីទ​ WEF -មេគង្គ ជួយឧបត្ថម្ភវៀតណាម តភ្ជាប់ជាមួយបណ្ដាសម្ព័ន្ធក្រុមហ៊ុន និង​អ្នក​ជំនាញ​ការ​ជួរមុខរបស់ WEF ពិគ្រោះយោបល់ក្នុងវិស័យអភិវឌ្ឍន៍កសិកម្ម​ បច្ចេកវិទ្យាខ្ពស់។

          នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) Tehehiko Nakao បានឯកភាពជំរុញការអនុវត្តគំរោងការណ៍​ហេដ្ឋា​រចនាសម្ព័ន្ធ ប្រឆាំងបំរ៉ែបំរួលអាកាសធាតុ កែទម្រង់ខឿនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ក្នុងដំណាក់កាល ២០១៦-២០២០។

          ជួបធ្វើការជាមួយនាយកសម្ព័ន្ធក្រុមហ៊ុន Microsoft លោក Bradford Smith​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយសម្ព័ន្ធក្រុមហ៊ុន ​Microsoft បន្តវិនិយោគនៅវៀតណាម ដោយតភ្ជាប់ជាមួយការផ្ទេរប្តូរឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc កិ៏បានអញ្ជើញ​នាយកសម្ព័ន្ធក្រុមហ៊ុន Microsoft លោក Bradford Smith ចូលរួមសន្និសីទកំពូល​អង្គភាពអាជីវកម្ម APEC នាខែវិច្ឆិកាឆ្នាំ២០១៧ នៅទីក្រុង Da Nang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ