នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបពិភាក្សាជាមួយ ប្រធានសម្ព័ន្ធក្រុមហ៊ុន Zuru ប្រទេសនូវែលហ្សេឡង់

(VOVWORLD) -នាថ្ងៃទី ១៤ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Zuru (ប្រទេសនូវែហ្សេ ឡង់) លោក Mathew Mowbay ដែលកំពុងមានបំណងវិនិយោគទុន នៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបពិភាក្សាជាមួយ ប្រធានសម្ព័ន្ធក្រុមហ៊ុន Zuru ប្រទេសនូវែលហ្សេឡង់ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយ ប្រធានសម្ព័ន្ធក្រុមហ៊ុន Zuru ប្រទេសនូវែលហ្សេឡង់

ក្នុងជំនួបនេះថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Zuru បានបង្ហាញគម្រោងវិនិយោគលើ វិស័យសំណង់ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យនិងជិតស្និទជាមួយ បរិស្ថាន។ លោក Mathew Mowbay ក៏បានអះអាងថាការអនុវត្តប្រកបដោយ ជោគជ័យនៃបដិវត្តន៍ ៤.០ នាំមកនូវគុណភាពខ្ពស់ថែមទៀត និងការចំណាយ ទាបផងដែរ ហើយលោកក៏បានសម្តែងនូវគោលបំណងប្រាថ្នាក្នុងការបង្កើតមជ្ឈ មណ្ឌលឧស្សាហកម្ម ៤.០ នៅវៀតណាមទៀតផង។ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះគំនិតនៃការវិនិយោគទុនរបស់សម្ព័ន្ធក្រុមហ៊ុន Zuru ហើយជឿជាក់ថាការអនុវត្តបច្ចេកវិទ្យាទំនើបនិងជិតស្និទជាមួយបរិស្ថាននឹង ទទួលបានជោគជ័យនៅវៀតណាម។ លោក Nguyen Xuan Phuc បញ្ជាក់ថានឹង បង្កលក្ខណៈងាយស្រួលបំផុតសំរាប់សម្ព័ន្ធក្រុមហ៊ុននេះមកធ្វើការវិនិយោគ និង ធ្វើអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ