នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទទួលជួបជាមួយ ស្ថាបនិកក្រុមហ៊ុន Gulf Energy នៃប្រទេសថៃ
(VOVWORLD) - នាថ្ងៃទី១៤ខែសីហានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយស្ថាបនិកនិងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Gulf Energy Development នៃប្រទេសថៃលោក Sarath Ratanavadi។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយស្ថាបនិកនិងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Gulf Energy Development នៃប្រទេសថៃលោក Sarath Ratanavadi |
នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដោយមាន ល្បឿនកំណើនសេដ្ឋកិច្ចដូចសព្វថ្ងៃនេះ វៀតណាមត្រូវការប្រភពថាមពលធំធេង នាពេលអនាគត។ហេតុដូច្នេះហើយ វៀតណាមលើកទឹកចិត្តវិនិយោគិនក្នុងវិស័យ ថាមពល ជាពិសេសថាមពលកកើតឡើងវិញ។ លោក Nguyen Xuan Phuc ក៏បានអបអរសាទរក្រុមហ៊ុន Gulf Energy Development វិនិយោគលើវិស័យ ថាមពលកកើតឡើងវិញនៅវៀតណាម ដែលជាក់ស្តែងគឺអគ្គិសនីពន្លឺព្រះអាទិត្យ ហើយលោកក៏អះអាងថាវៀតណាមផ្តល់អាទិភាពសំរាប់គម្រោងការណ៍ថាមពលកកើត ឡើងវិញ ព្រមទាំងមិនលើកទឹកចិត្តឲ្យប្រើប្រាស់ថាមពលកំដៅ អគ្គិសនី ធ្យូងផងដែរ។ លោក Nguyen Xuan Phuc មានគោលបំណងចង់ឲ្យក្រុមហ៊ុន សិក្សាស្រាវជ្រាវដើម្បីបន្តជម្រុញការវិនិយោគលើវិស័យនេះនៅវៀតណាមនាពេលខាងមុខ៕