នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញការងារនៅសម្ព័ន្ធក្រុមហ៊ុនជលផល Minh Phu ខេត្ត Ca Mau

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញការងារនៅសម្ព័ន្ធក្រុមហ៊ុនជលផល Minh Phu ខេត្ត Ca Mau - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញការងារនៅសម្ព័ន្ធក្រុមហ៊ុនជលផល Minh Phu ខេត្ត Ca Mau

(VOV)_​ នា​ថ្ងៃទី៥កុម្ភះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានអញ្ជើញទៅទស្សនារូបសណ្ឋានកែច្នៃបង្កង នៅក្រុមហ៊ុនភាគហ៊ុន ​សម្ព័ន្ធ​ក្រុមហ៊ុន
ជលផល Minh Phu ខេត្ត Ca Mau (ភាគខាង​ត្បូង​វៀត​ណាម)​។​ នេះជាសហគ្រាសនាំ
មុខនៅវៀតណាម និងលើពិភពលោកអំពីការនាំចេញបង្កង។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់​ចំពោះ​លទ្ធផលផលិតកម្ម អាជីវ
កម្ម ក្នុងរយៈពេលកន្លងទៅ របស់សហគ្រាស។​ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បាន
ស្នើអោយសម្ព័ន្ធក្រុមហ៊ុនត្រូវស្រាវជ្រាវ​អភិវឌ្ឍន៍រូបសណ្ឋានចិញ្ចឹមបង្កងផង ការពារ
ព្រៃ​និងបរិស្ថានផង។ ដោយមាន​បរិមាណពលករច្រើន Minh Phu ក៏ត្រូវយកចិត្តទុក
ដាក់ថែមទៀតចំពោះជីវភាព​រស់នៅរបស់ពលករ។ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc ក៏មានគោល​បំណងថា៖Minh Phu ខំប្រឹងប្រែងទទួលអោយបានទំហំពា
ណិជ្ជកម្មនាំចេញបាន​២ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២១ រួមចំណែកសម្រេច
គោលដៅទំហំ​ពាណិជ្ជកម្មនាំចេញបង្កងរបស់ប្រទេស​ទាំងមូលគឺ១០ពាន់លានដុល្លារ
អាមេរិក។

          ក៏ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំរកានព្វស័ក២០១៧ នាយករដ្ឋមន្ត្រី លោក ​Nguyen
 Xuan Phuc ក៏បានអញ្ជើញទៅជូនពរឆ្នាំថ្មី កម្មាភិបាល បដិវត្តន៍​ជើងចាស់​មួយចំ
នួននៅទីក្រុង Can Tho ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ