នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅព័រទុយហ្គាល់
|
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅព័រទុយហ្គាល់ |
(VOV)_នាព្រឹកថ្ងៃទី៣ មិថុនា តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀត
ណាម បានអញ្ជើញមកដល់ទីក្រុង Lisbon ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
នៅសាធារណរដ្ឋព័រទុយហ្គាល់ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ មិថុនា តាមសេចក្ដីអញ្ជើញ
របស់នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Pedro Passos Coelho។ តាមរបៀបវារះ
នារសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung មានជំនួបសន្ទនាជាមួយ
ថ្នាក់ដឹកនាំព័រទុយហ្គាល់នានា ហើយអញ្ជើញចូលរួមវេទិការសន្ទនាជាមួយអង្គ
ភាពអាជីវកម្មនៃប្រទេសទាំងពីរដើម្បីផ្លាស់ប្តូរ និងឯកភាពអំពីបណ្ដាទិសដៅ
ភារកិច្ចជាក់ស្ដែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។
មុននោះ នារសៀលថ្ងៃទី២ មិថុនា នៅអាល់ហ្សេរី នៅក្នុងជំនួបជាមួយប្រ
ធានក្រុមសមាជិក សមាជិកាមិត្តភាពអាល់ហ្សេរី -វៀតណាមលោក Hocie Maaloum
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ អាល់ហ្សេរី ជាមិត្តស្និទ្ធស្នាល
ប្រពៃណីរបស់វៀតណាម។ លោក Nguyen Tan Dung ក៏បានចាត់ទុកថា៖ កិច្ច
សហប្រតិបត្តិការស្អិតរមួត រវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏ថ្លៃ
ថ្លារបស់ប្រជាជននៃប្រទេសទាំងពីរ ជាមូលដ្ឋានរឹងមាំ រួមចំណែកពង្រឹងនិង
ពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យរវាងប្រជាជាតិទាំង
ពីរ។ នាយករដ្ឋមន្ត្រីបានស្នើអោយ៖ ក្រុមសមាជិក សមាជិកាសភាមិត្តភាពអាល់
ហ្សេរី -វៀតណាម ត្រូវបន្តរួមវិភាគទានច្រើនថែមទៀត ចំពោះការបង្កើនទំនាក់
ទំនងរវាងប្រទេសទាំងពីរ។
នារសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានទទួលជួប
សន្ទនាជាមួយប្រធានសមាគមមិត្តភាពអាល់ហ្សេរី -វៀតណាម Cherfaoui និង
ដំណាងសហព័ន្ធ Vivonam អាល់ហ្សេរី ផងដែរ៕