នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយលោក Chey Tae Won ប្រធានសម្ព័ន្ធក្រុមហ៊ុន SK (កូរ៉េខាងត្បូង)

(VOVWORLD) -  នាថ្ងៃទី ៥ ខែមិថុនា នៅទីស្នាក់ការរដ្ឋា ភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន SK (កូរ៉េខាងត្បូង) លោក Chey Tae Won ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយលោក Chey Tae Won ប្រធានសម្ព័ន្ធក្រុមហ៊ុន SK (កូរ៉េខាងត្បូង) - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយលោក Chey Tae Won ប្រធានសម្ព័ន្ធក្រុមហ៊ុន SK (កូរ៉េខាងត្បូង) (រូបថតៈ TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះកញ្ចប់ជំនួយឥតសំណងចំនួន ៣០ លានដុល្លាររបស់សម្ព័ន្ធក្រុមហ៊ុន SK សំដៅលើកកម្ពស់ការបង្កើតនិងការអភិវឌ្ឍនៃមជ្ឈមណ្ឌលច្នៃប្រឌិតជាតិ (NIC) ដែលត្រូវបាននាយករដ្ឋមន្ត្រីអនុម័តឲ្យដំណើរការផងដែរ។ ទាក់ទងនឹងសកម្មភាពវិនិយោគរបស់ SK នៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា SK កំពង់ដំណើរការចំទិសដៅ ជាពិសេសគម្រោងទីក្រុងឆ្លាតវៃមួយចំនួន និងផលិតម៉ូតូអគ្គីសនី ដែលបានរួមចំណែកបង្កើតការផ្លាស់ប្តូរនូវគុណភាពផលិតកម្មរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន SK ឲ្យពង្រីកកិច្ចសហប្រតិ បត្តិការដើម្បីលើកកម្ពស់ការរចនានិងផលិតកម្មនៅវៀតណាម។ យ៉ាងណាមិញ រដ្ឋាភិ បាលវៀតណាមតែងតែការពារផលប្រយោជន៍ស្របច្បាប់សម្រាប់សម្ព័ន្ធក្រុមហ៊ុនសេដ្ឋ កិច្ចឯកជនទាំងរបស់វៀតណាមនិងបរទេស ដែលធ្វើពាណិជ្ជកម្មនៅវៀតណាម។

ចំណែកឯលោក Chey Tae Won ប្រធានសម្ព័ន្ធក្រុមហ៊ុន SK បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកនឹងបន្តសម្របសម្រួលការវិនិយោគនៅក្នុងសកម្មភាពជាក់ស្តែង ទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម ដើម្បីរួមចំណែកដល់សង្គមនិងបង្កើតការច្នៃប្រឌិតថ្មី។ SK ចង់ចូលរួមក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា ការពារបរិស្ថាននៅវៀតណាម ដែលស្របតាមយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍របស់ វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ