នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមកិច្ចប្រជុំកំពូល G20 និងទស្សនកិច្ចនៅជប៉ុន
(VOVWORLD) - នាយប់ថ្ងៃទី ១ ខែកក្កដា នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់ មកទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរចូលរួមកិច្ចប្រជុំកំពូលនៃបណ្តា ប្រទេសមានសេដ្ឋកិច្ចរីក ចម្រើន (G20) និងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមកិច្ចប្រជុំកំពូល G20 និងទស្សនកិច្ចនៅជប៉ុន
|
ក្នុងកំឡុងពេល ចាប់ពីថ្ងៃទី ២៧ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា លោកនាយករដ្ឋមន្ត្រីមានសកម្មភាពជិត ៦០ ក្នុងនោះមានទាំងសកម្មភាពពហុភាគីនិងទ្វេភាគី ជួបសន្ទនាកម្រិតខ្ពស់ ការជំរុញពាណិជ្ជកម្មរួមទាំងសកម្មភាពការទូតប្រជាជន។
ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka ក្នុងនាមជាភ្ញៀវកិត្តតសពិសេសលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួមក្នុងកិច្ចពិភាក្សាទាំងអស់នៃ កិច្ចប្រជុំ ក៏ដូចជាចូលរួមមតិដល់សេចក្តីព្រាង សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំនេះទៀតផង។ នៅខាងក្រៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនានិងពិភាក្សាការងារជាមួយមេដឹកនាំបណ្ដាប្រ ទេស G20 និងអង្គការអន្តរជាតិមួយចំនួន ដូចជាប្រធានរដ្ឋចិន, ប្រធានាធិបតីរុស្សី អាមេរិក បារាំង កូរ៉េខាងត្បូង ឈីលី ទួរគី អាហ្សង់ទីន, នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ កាណាដា សិង្ហបូរី ហូឡង់ អូស្ត្រាលី ឥណ្ឌា រួមទាំងប្រធានគណៈកម្មការអឺរ៉ុប អគ្គលេខា ធិការអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) ប្រធានធនាគារពិភពលោក (WB) និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាពីវិធានការបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូនានា ក៏ដូចជាដោះស្រាយបញ្ហាជាក់លាក់។ នៅបណ្តាជំនួប ថ្នាក់ដឹកនាំនិងអង្គការអន្តរជាតិនានា សុទ្ធតែវាយតម្លៃខ្ពស់ចំពោះតួនាទីនិងកិត្យានុភាពរបស់ វៀតណាមក្នុងតំបន់ ព្រមទាំងសម្តែងបំណងប្រាថ្នា ចង់រជំរុញទំនាក់ទំនងជាមួយ វៀតណាម ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។
ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា: វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូដែលមានទំនុកចិត្ត សំខាន់ជួរមុខនិងយូរអង្វែង។
នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីមានសកម្មភាពជំរុញការវិនិយោគមួយចំនួន។ ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តីបានជួបពិភាក្សាជាមួយអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរី (LDP); ប្រធានសម្ព័ន្ធភាពសមាជិក សភាមិត្តភាពជប៉ុន - វៀតណាម លោក Nikai Toshihio; បានទទួលជួបអភិបាលខេត្តChiba; អភិបាលក្រុង Nasushiobara ខេត្ត Tochigo និងប្រធានអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) ផងដែរ៕