នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់នារីនិងកុមារីក្នុងការកសាងសហគមន៍អាស៊ាន

(VOVWORLD) -  នារសៀលថ្ងៃទី ២៥ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ានលើកទី៣។ នេះជាកិច្ចប្រជុំមួយដែលបានរៀបចំឡើងក្នុងរយៈពេល៣ឆ្នាំម្តង ដើម្បីរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការនារីនិងសមភាពយេនឌ័រនៃបណ្តាប្រទេសអាស៊ាន ជួបជុំពិភាក្សាពីការជម្រុញកិច្ចសហប្រតិបត្តិការអំពីសម ភាពយេនឌ័រនិងការផ្តល់សិទ្ធិសម្រាប់ស្ត្រី។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់នារីនិងកុមារីក្នុងការកសាងសហគមន៍អាស៊ាន - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា ចាប់តាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលនេះ ស្ត្រីអាស៊ានបានចូលរួមចំណែកយ៉ាងសកម្ម ទៅក្នុងកំណើននិងភាពសម្បូររុងរឿងរបស់បណ្តាប្រទេសជាសមាជិក។ ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងពីបញ្ហានៅសេសសល់គឺបាត់តុល្យភាពរវាងស្ត្រីនិងបុរស។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានជឿជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្ត្រីអាស៊ានលើកទី ៣ នឹងពិភាក្សាគ្នានិងដាក់ចេញសំណើរចំពោះជូនដល់ថ្នាក់ដឹកនាំអាស៊ានដើម្បីដោះស្រាយបញ្ហានេះ។ នាយករដ្ឋមន្ត្រីវៀតណាមបានស្នើសុំឱ្យមានកិច្ចសហប្រតិ បត្តិការចំនួនបីគឺ “ទីមួយគឺការបណ្តុះបណ្តាល បង្កើនជំនាញថ្មីសម្រាប់ស្ត្រី។ បង្កើតជាបណ្តាញសិក្សាអស់មួយជីវិតក្នុងអាស៊ាន ដោយមានការផ្លាស់ប្តូរវិជ្ជាជីវៈជាបន្តបន្ទាប់ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ ទីពីរគឺធានាឱ្យបាន នូវការ ងារសមរម្យសម្រាប់មនុស្សគ្រប់រូប ដោយបញ្ចប់នូវឧបសគ្គទាំងអស់ចំពោះស្ត្រីក្នុងការទទួលបានធនធានជាពិសេសការងារ។ ទី ៣ ជាការបង្កើនសន្តិសុខសង្គម សម្រាប់ស្ត្រីនិងកុមារី ជាពិសេស តាមរយៈការពង្រឹងស្ថាប័នច្បាប់និងគោលនយោ បាយធានារ៉ាប់រងសង្គម ពង្រីកការគ្របដណ្តប់លើគ្រប់មុខវិជ្ជា រួមទាំងវិស័យមិនផ្លូវការនិងពលករចំណាកស្រុក។ ក្នុងឱកាសនេះខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះរដ្ឋមន្ដ្រីស្ត្រីអាស៊ាននិងមន្ត្រីគណៈ កម្មាធិការស្ត្រីអាស៊ានដែលបានខិតខំប្រឹងប្រែងជម្រុញសមភាពយេនឌ័រនិងផ្តល់សិទ្ធិដល់ស្ត្រី នាពេលកន្លងទៅ”។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់នារីនិងកុមារីក្នុងការកសាងសហគមន៍អាស៊ាន - ảnh 2នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រធានប្រតិភូចូលរួមក្នុងកិច្ចប្រជុំ  

នៅកិច្ចប្រជុំនេះ បញ្ហាមួយចំនួនត្រូវបានរដ្ឋមន្ត្រីស្ត្រីអាស៊ានពិភាក្សាយ៉ាងយកចិត្តទុកដាក់ គឺ សេដ្ឋកិច្ច-ការងារធ្វើពាក់ព័ន្ធដល់នារី សមភាពយេនឌ័រ ប្រព័ន្ធផ្សព្វ ផ្សាយ សិទ្ធិស្ត្រីនិងការការពារកុមារអាស៊ាន ។ល។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ