នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានកិច្ចសន្ទនា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក

(VOVWORLD) - នាថ្ងៃទី ០៦ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Lars Lokke Rasmussen ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានកិច្ចសន្ទនា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានកិច្ចសន្ទនា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក 

នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាគ្នាអំពីវិធានការនានាដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងដាណឺម៉ាកក្នុងនោះមានទំនាក់       ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើវិស័យបំរ៉ែបំរួលអាកាសធាតុ ថាមពល បរិស្ថាន និងកំណើនបៃតង។នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាបន្តកិច្ចសហការយ៉ាងជិតស្និទ ក្នុងសកម្មភាពរៀបចំរំលឹកខួបលើកទី ៤៧ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ (ឆ្នាំ១៩៧១ - ២០១៨)។ ទន្ទឹមនឹងនេះ លោក Lars Lokke Rasmussen បានអញ្ជើញលោក Nguyen Xuan Phuc ទៅចូលរួម ”វេទិកាកិច្ចសហប្រតិបត្តិការ ជាន់ខ្ពស់ដើម្ពីគោលដៅបៃតងសកលលោក ឆ្នាំ ២០៣០“លើកទី១ដែលនឹងរៀបចំដោយប្រទេសដាណឺម៉ាកក្នុងខែតុលាខាងមុខនេះ។ នាពេលថ្មីៗនេះ លោក Nguyen Xuan Phuc បានសង្ឃឹមថា វេទិកានេះនឹងកំណត់ទិសដៅដ៏ធំនិងសកម្មភាពជាក់ស្តែងនានាដើម្បីជំរុញកំណើនបៃតងនិងនិរន្តរភាពនាពេលខាង មុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ