នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីសម្ពោធន៍វិហារធ្វើសក្ការបូជាយុទ្ធជនលពី Nui Que - Anh Linh Dai
(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានរំលឹកអំពីការប្រយុទ្ធនៅ Nui Que កាលពីខែឧសភា ឆ្នាំ ១៩៦៥ - ជាទីកន្លែង ដែលយុទ្ធជនរំដោះវ័យក្មេងបានពលីជីវិតយ៉ាងវីរភាព។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីសម្ពោធន៍វិហារធ្វើសក្ការបូជាយុទ្ធជនលពី Nui Que - Anh Linh Dai |
នាព្រឹកថ្ងៃតី ៧ ខែមករានៅ ឃុំ Que Phu ស្រុក Que Son ខេត្ត Quang Nam បានប្រព្រឹត្តិទៅពិធីសម្ពោធន៍វិហាសក្ការបូជាយុទ្ធជនពលី Nui Que - Anh Linh Dai។
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានរំលឹកអំពីការប្រយុទ្ធនៅ Nui Que កាលពីខែឧសភា ឆ្នាំ ១៩៦៥ - ជាទីកន្លែង ដែលយុទ្ធជនរំដោះវ័យក្មេងបានពលីជីវិតយ៉ាងវីរភាព។ វិហារធ្វើសក្ការបូជាយុទ្ធជនពលីជីវិត Nui Que - Anh Linh Dai មិនត្រឹមតែជាទីកន្លែងឧទ្ទិសដល់ វិញ្ញណក្ខន្ធយុទ្ធជនពលីប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងអប់រំប្រពៃណីស្នេហារជាតិសម្រាប់ជំនាន់វ័យក្មេង និងរួមចំណែកពង្រឹងផែនមហាសាមគ្គីប្រជាជនទាំងមូល ស្នារតី " ប្រទេសវៀតណាមតែមួយ ប្រជាជនវៀតណាមតែមួយ” ។ លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ការអប់រំប្រពៃណី ជាពិសេសសម្រាប់ជំនាន់វ័យក្មេងក្រោយៗ ត្រូវបានអះអាងតាមរយៈ រឿងរ៉ាវ កេរ្តិ៍ដំណែល និងទីកន្លែងល្បីៗ ដែលក្នុងនោះមាន កេរ្តិ៍ដំណែល Nui Que។ ប្រការនេះក៏បានសរឲ្យឃើញនូវស្មារតីសាមគ្គីគ្នារបស់ប្រជាជាតិវៀតណាម។ ប្រទេសជាតិយើង ប្រជាជនយើងត្រូវបានរំដោះ គឺមិនត្រឹមអាស្រ័យដោយមានការពលីជិវិតរបស់យុទ្ធជននៅទីនេះប៉ុណ្ណោះទេ ថែមទាំងយុទ្ធជនមកពីភាគខាងជើង មកប្រយុទ្ធ និងពលីជីវិតនៅទីនេះទៀតផង។ យើងសង្ឃឹមថា នេះគឺជាសំណង់ដ៏សំខាន់ ប្រកបដោយគុណភាពខ្ពស់ ដើម្បីបន្តពង្រីកប្រពៃណីបដិវត្តដ៏អង់អាចក្លាហាន រក្សាប្រពៃណីដ៏ថ្លៃថ្នូ របស់យុទ្ធជនពលីជីវិត ដើម្បីការពារឯករាជ្យ សេរីភាពរបស់មាតុភូមិ”៕