នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងអង្គការនយោបាយសង្គមនិងសមាគមសាធារណជន

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែមករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយតំណាងអង្គការនយោបាយសង្គមនិងសមាគមសារធាណជន។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងអង្គការនយោបាយសង្គមនិងសមាគមសាធារណជន - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងអង្គការនយោបាយសង្គមនិងសមាគមសាធារណជន (រូបថត៖ VGP)

លោកនាយករដ្ឋមន្រ្តីវៀតណាមបានលើកឡើងនូវស្មារតីថាបក្ស រដ្ឋនិងប្រជាជន មានចំណងសាមគ្គីភាព ឯកភាពគ្នា នឹងបង្កើតកម្លាំងយ៉ាងមាំមួនផងដែរ។ កម្មាភិបាលត្រូវតែធ្វើអ្វីដែលត្រឹមត្រូវ ធ្វើជាគំរូ និងមានគោលនយោបាយច្បាប់ល្អដើម្បីបម្រើប្រជាជន ព្រមទាំងឃោសនានិងប្រមូលផ្តុំប្រជាជនអនុវត្តឲ្យបានល្អផងដែរ។ បញ្ហាទាំងនេះមានសារៈ សំខាន់ណាស់ ក្នុងបរិបទដែលប្រទេសជាតិមានសាសនា ប្រជាជាតិ យ៉ាងច្រើនផងដែរ។         

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក៏បានស្នើដល់រណសិរ្សមាតុភូមិ អង្គការនយោបាយ-សង្គមសមាគមនានា បន្តផ្សព្វផ្សាយនិងឃោសនាគោលនយោបាយនិងច្បាប់ និងជាស្ពានតភ្ជាប់របស់បក្ស រដ្ឋនិងប្រជាជនដើម្បីបង្កើតការឯកភាពគ្នាក្នុងសង្គមសំដៅបង្កើតមូលដ្ឋានគ្រឹះនៃការអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចសេដ្ឋកិច្ច-សង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ