នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំខែកក្ដដា
(VOVWORLD) -នាព្រឹកថ្ងៃទី ៣ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំខែកក្ដដាស្ដីពីការវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចក្នុងខែកក្ដដា និង ៧ ខែដើមឆ្នាំ ២០១៧។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc |
នាព្រឹកថ្ងៃទី ៣ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំខែកក្ដដាស្ដីពីការវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចក្នុងខែកក្ដដា និង ៧ ខែដើមឆ្នាំ ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអះអាងនូវនិន្នាការសកម្មស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសជាតិ។ តាមនោះ អតិផរណាបន្តត្រូវបានគ្រប់គ្រង ឥណទានកើនឡើងយ៉ាងខ្លាំង។ អត្រាការប្រាក់ធនាគារថយចុះ ០,៥%។ ទីផ្សារភាគហ៊ុនទទួលបានពិន្ទុខ្ពស់បំផុតក្នុងរយៈពេល ៩ ឆ្នាំ។ រំដោះទុនវិនិយោគសាធារណៈកើនឡើង ១,៨ ដងបើប្រៀបនឹងរយៈពេលដូចគ្នាពីខែមិថុនា។ ការទាក់ទាញ ទុនវិនិយោគកើនឡើងយ៉ាងខ្លាំងជាពិសេសគឺ ទុនវិនិយោគពីបរទេស (FDI)។ លោកនាយករដ្ឋមន្ត្រីស្នើឲ្យសមាជិករដ្ឋាភិបាលដាក់ចេញនូវដំណោះស្រាយសម្រាប់បណ្ដាខែចុងឆ្នាំ ២០១៧ ដើម្បីទទួលបានគោលដៅកំណើនគឺ ៦,៧%។
“ប្រសិនបើមិនទទួលបានកំណើនដែលបានដាក់ចេញនោះ នឹងជះ ឥទ្ធិពលដលបទដ្ឋាននៃរដ្ឋាភិបាល ក្នុងនោះមានបទដ្ឋានបំណុលសារធារៈ។ យើងត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវយន្តការគោលនយោបាយច្បាប់បញ្ជាណែនាំនៃរដ្ឋាភិបាល ក្នុងនោះការរៀបចំអនុវត្តគឺជាបញ្ហាស្នូល ដែលគប្បីប្រមូលផ្ដុំដើម្បីមានវិធានការយ៉ាងខ្លាំងក្លាថែមទៀត”។
នាពេលព្រឹកថ្ងៃទី ៣ សីហាដដែល រដ្ឋាភិបាលបានពិភាក្សា ផ្តល់មតិស្ដីពីសេចក្ដីព្រាងច្បាប់សន្តិសុខអ៊ិនធឺណិត ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់កីឡាជាដើម។
នាពេលល្ងាចថ្ងៃទី ៣ សីហាដដែល រដ្ឋាភិបាលបានពិភាក្សា ផ្តល់មតិស្ដីពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចក្នុងខែកក្ដដា ៧ ខែដើមឆ្នាំ ២០១៧ ស្ថានភាពដំណើការអនុវត្តនូវសេចក្ដីសម្រេចចិត្តលើកទី ០១ របស់រដ្ឋាភិបាលស្ដីពីភារកិច្ច ដំណោះស្រាយសំខាន់ក្នុងការបញ្ជាណែនាំអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងផែនការថវិការរដ្ឋក្នុងឆ្នាំ ២០១៧៕