នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីភាពសម័យប្រជុំរដ្ឋាភិបាល
(VOVWORLD) -នាថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីភាពសម័យប្រជុំរដ្ឋាភិបាលប្រធានបទស្ដីពីកាកសាងច្បាប់។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc |
នាថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីភាពសម័យប្រជុំរដ្ឋាភិបាលប្រធានបទស្ដីពីកាកសាងច្បាប់។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា នាពេលកន្លងទៅ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភានូវឯកសារច្បាប់ជាច្រើន ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ។ នៅក្នុងបណ្ដាកិច្ចប្រជុំសាមញ្ញនានា រដ្ឋាភិបាលក៏បានផ្ដល់អាទិភាពលើកិច្ចការកសាង កែសម្រួល និងបំពេញបន្ថែមរបៀបរបបមុននឹងពិភាក្សាស្ដីពីសេដ្ឋកិច្ចសង្គមកិច្ច។ ប៉ន្តែ ជាក់ស្ដែង តម្រូវការកសាង កែសម្រួល និងបំពេញបន្ថែមរបៀបរបបនៅតែធំធេង។ នៅទីនេះ បណ្ដាសមាជិករដ្ឋាភិបាលបានផ្ដល់មតិលើគម្រោងច្បាប់ អនុក្រឹត្យ របាយការណ៍ រួមមាន៖ គម្រោងច្បាប់ប្រកួតប្រជែងធ្វើវិសោធនកម្ម គម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញមាត្រាមួយចំនួននៃច្បាប់ពន្ធការពារបរិស្ថានជា។
បណ្ដាសមាជិករដ្ឋាភិបាលក៏បានផ្ដល់មតិចំពោះរបាយការណ៍បូកសរុបលទ្ធផលត្រួតពិនិត្យ និងសំណើរបស់ក្រសួង ស្ថាប័ននានា និងមតិផ្ទៀងផ្ទាត់ស្ដីពីពីសំណើកសាងបណ្ដាសេចក្តីព្រាងច្បាប់ដើម្បីកែសម្រួល និងបំពេញបន្ថែមនៃច្បាប់ទាក់ទិនដល់ដីធ្លី សាងសង់ លំនៅដ្ឋាន វិនិយោគ ធ្ងើអាជីកម្ម និងផែនការមេ៕