នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួប្រធានរដ្ឋសភាម៉ុងហ្គោលី
(VOVWORLD) -នៅក្នុងជំនួបទទួលប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Miyegombo Enkhbold នារសៀលថ្ងៃទី២២មករា នៅទីក្រុងហាណូយនោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះជាសក្ខីភាព សរឲ្យឃើញនូវការអភិវឌ្ឍយ៉ាងល្អប្រសើរ រវាងវៀតណាមជាមួយម៉ុងហ្គោលី។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួប្រធានរដ្ឋសភាម៉ុងហ្គោលីលោក Miyegombo Enkhbold (រូបថតៈ Thong Nhat/ TTXVN) |
លោក Nguyen Xuan Phuc អះអាងថា រដ្ឋាភិបាលនិងប្រជាជន វៀត ណាមនឹងខិតខំប្រឹងប្រែងថែមទៀតរួមចំណែកជម្រុញ ទំនាក់ទំ នងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ រដ្ឋសភានៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខ។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាម៉ុងហ្គោលីបានស្នើឲ្យភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលវៀតណាមមានឧត្តមភាពនិងជាប្រៀបខ្លាំងរបស់ម៉ុងហ្គោលី។ ប្រធានរដ្ឋសភាម៉ុងហ្គោលី មានបំណងថា វៀតណាមនឹងបន្តគាំទ្រម៉ុងហ្គោលីចូលរួម រាល់សកម្មភាពរបស់អាស៊ានផងដែរ៕