នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានការិយាល័យតំណាងរបស់ IMF

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Jonathan Dunn ប្រធានការិ យាល័យតំណាងនៃមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) នៅវៀត ណាមក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួន។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានការិយាល័យតំណាងរបស់ IMF - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Jonathan Dunn ប្រធានការិយាល័យតំណាងនៃមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) 

ទទួលយករាល់ការរួមចំណែករបស់លោក Jonathan ចំពោះវៀតណាមនាពេលកន្លង មក លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្នុងតួនាទីថ្មីជានាយករងការិយាល័យរបស់ IMF ទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក (OAP) នៅជប៉ុន លោក Jonathan នឹងក្លាយទៅជាស្ពានតភ្ជាប់ វៀតណាមជាមួយ IMF និងបន្តអភិវឌ្ឍន៍ថែមទៀត នូវទំនាក់ទំនងរវាងវៀត ណាមជាមួយ IMF ផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏មានបំណង ចង់ឲ្យលោក Jonathan នឹងបន្តមានអនុសាសន៍សម្រាប់វៀតណាម ជាពិសេសគឺគោលនយោបាយរូបិយវត្ថុ ក្នុងបរិបទដែលពិភពលោកមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ ក៏ដូចជាស្នើ សុំឲ្យ IMF ជួយ វៀតណាម នៅក្នុងការគណនានៃវិស័យសេដ្ឋកិច្ចមិនត្រូវបានគេសង្កេតឃើញ (វិស័យសេដ្ឋកិច្ចក្រៅផ្លូវការ) ដោយយកចិត្តទុកដាក់ ជិតស្និទ្ធ ស្មោះត្រង់និងមានលក្ខណៈ វិទ្យាសាស្រ្តផងដែរ។

ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម នាពេលកន្លងមកលោក Jonathan Dunn បានវាយតំលៃខ្ពស់ ចំពោះការអភិវឌ្ឍន៍និងក៏ដូចជាគោលនយោបាយសេដ្ឋកិច្ចរបស់វៀតណាម ហើយបានលើកឡើងថា លទ្ធភាពទប់ទល់នៃ ខឿនសេដ្ឋកិច្ច វៀតណាម ចំពោះមុខរាល់បញ្ជាប្រឈម ត្រូវបានកែលំអកាន់តែប្រ សើរឡើង។ លោកបានឲ្យដឹងថា លោកនឹងរាយការណ៍ជូនថ្នាក់ដឹកនាំ IMF អំពីការ ជួយវៀតណាមក្នុងការគណនានិងស្ថិតិលើវិស័យសេដ្ឋកិច្ចក្រៅផ្លូវការ ហើយលោកជឿជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិនឹងជួយវៀតណាមវាស់វែងលទ្ធផលជាតិឲ្យបានកាន់តែល្អជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ