នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន
(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសហប្រតិ បត្តិការមេគង្គ-ជប៉ុន លើកទី១០ និងធ្វើទស្សនកិច្ចនៅប្ រទេសជប៉ុន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមានបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន។
នាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងថា នាប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសនៃមហា អនុតំបន់ទន្លេមេគង្គទាំងអស់ សុទ្ធតែទទួលបានសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមគួរឲ្យកត់សម្គាល់ និងក្លាយទៅជាតំបន់មួយមានល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចខ្ពស់ជួរមុខពិភពលោក។ សក្កានុភាពសហប្រតិបត្តិការរវាងជប៉ុននិងបណ្តាប្រទេសមេគង្គគឺធំធេងណាស់ ហើយនៅមានវិស័យជាច្រើនដែលយើងអាចជម្រុញឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា កិច្ចប្រជុំកំពូលនាពេលខាងមុខនេះគឺជាការគូសសញ្ញារយៈពេល១០ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន។ នេះក៏ជាឱកាសដ៏សំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសទន្លេមេគង្គនិងប្រទេសជប៉ុនធ្វើការផ្លាស់ប្តូរបទពិសោធន៏ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏ដូចជាកំណត់ទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំង ៦នេះ ។ វៀតណាមនឹងរួមសហការជិតស្និទ្ធជាមួយជប៉ុននិងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គដើម្បីធ្វើឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យយ៉ាងល្អប្រសើរ។
ស្តីពីដំណើរការអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) របស់វៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា៖ ការចូលរួម CPTPP ជាថ្មីម្តងទៀតបានសរបញ្ជាក់នូវការសន្យាយ៉ាងមោះមុតរបស់វៀតណាម អំពីការបន្តការផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មពេញលេញចូលរួមយ៉ាងសកម្មក្នុងរាល់ក្របខ័ណ្ឌសហប្រតិបត្តិការនិងការចងសម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីភាពសម្បូររុងរឿង និងការអភិឌ្ឍគ្របដណ្តបក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងបើកចេញនូវឱកាសសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗ ក្នុងនោះមានជប៉ុនតែម្តង។ រដ្ឋសភាវៀតណាមគ្រោងនឹងពិនិត្យនិងអនុម័តលើកិច្ចព្រមព្រៀង CPTPP នៅក្នុងកិច្ចប្រជុំទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤ខាងមុខ។
អញ្ជើញឆ្លើយក្នុងបទសម្ភាសន៍សារព័ត៌មានជប៉ុន ស្តីពីស្ថានភាពនៅសមុទ្រខាងកើតនិងវិធានការដែលវៀតណាមកំពុងប្រតិបត្តិដើម្បីធានាអធិបតេយ្យភាព រក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ វៀតណាមបានចែករំលែកនូវទស្សនៈរួមរបស់អាស៊ានក៏ដូចជា សហគមន៍អន្តរជាតិអំពីការដោះស្រាយជម្លោះលើសមុទ្រដោយសន្តិវិធី តាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ធានារក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ លើសមុទ្រខាងកើត។ វៀតណាមគាំទ្រគោលជំហររបស់ជប៉ុនអំពីសារៈសំខាន់នៃការខិតខំប្រឹងប្រែងការទូត ដើម្បីរួមចំណែកជម្រុញការប្រតិបត្តិច្បាប់អន្តរជាតិ ដោះស្រាយជម្លោះដោយសន្តិវិធីនិងជម្រុញកិច្ចសហប្រតិបត្តិការដើម្បីសមុទ្រខាងកើតមួយសន្តិភាពនិងស្ថិរភាព៕