នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបជាមួយសហគ្រាសជប៉ុនជួរមុខខាងមីក្រូឈីបនិងសឺម៉ីកុងឌុចទ័រ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ធ្នូ នៅទីក្រុងតូក្យូ (ជប៉ុន) បន្តកម្មវិធីសកម្មភាពទ្វេភាគីនៅ ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើ ការជាមួយសហគ្រាសជប៉ុនជួរមុខលើវិស័យមីក្រូឈីប  និងសឺម៉ីកុងឌុចទ័រនិងប្រព័ន្ធ អេកូឡូស៊ីអមដំណើរ។

នៅក្នុងជំនួបធ្វើការ សហគ្រាសនានាដូចជា៖ SBI Holdings, Renesas Electronics Corporation, Denso, Rapidus Corporation, Tokyo Electron Limited បានបង្ហាញទិសដៅ និងសំណើសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបន្ទះឈីប សឺម៉ីកុងឌុចទ័រ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងប្រទេសវៀតណាម។ មតិទាំងអស់បានវាយ តម្លៃខ្ពស់ចំពោះសក្តានុពលរបស់វៀតណាម ក៏ដូចជាសក្តានុពលសម្រាប់កិច្ចសហ ប្រតិបត្តិការរវាងដៃគូវៀតណាម-ជប៉ុនក្នុងឧស្សាហកម្មសឺម៉ីកុងឌុចទ័រ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាខ្ពស់ផ្សេងទៀត។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបជាមួយសហគ្រាសជប៉ុនជួរមុខខាងមីក្រូឈីបនិងសឺម៉ីកុងឌុចទ័រ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយសហគ្រាសជប៉ុនជួរមុខលើវិស័យមីក្រូឈីប  សឺម៉ីកុងឌុចទ័រនិងប្រព័ន្ធអេកូឡូស៊ីអមដំណើរ។ (រូបថត៖ VGP)
បន្ទាប់ពីស្តាប់មតិយោបល់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន ចំណាយពេលវេលាជាច្រើនបង្ហាញអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម ដែល អះអាងថា វៀតណាមចាត់ទុកការជំរុញនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជា តម្រូវការដ៏សត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងអាទិភាពចម្បង; ការជំរុញបរិវត្តកម្ម ឌីជីថល និងបរិវត្តកម្មបៃតងគឺជានិន្នាការដែលផ្សាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងវិស័យ សឺម៉ីកុងឌុចទ័រ វៀតណាម កំណត់ថា ធនធានផ្ទៃក្នុងគឺជាកត្តាមូលដ្ឋាន យុទ្ធសាស្ត្រ យូរអង្វែង និងសម្រេចកំណត់ ខណៈដែលធនធានខាងក្រៅគឺជាកត្តាដ៏សំខាន់និងជារបកគំហើញ។ ទាក់ទងនឹង ធនធានផ្ទៃក្នុង វៀតណាមមានកម្លាំងពលករយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យបច្ចេក វិទ្យាព័ត៌មាន ដែលចាំបាច់ត្រូវបណ្តុះបណ្តាល និងបណ្តុះបណ្តាលឡើងវិញ ដើម្បីឲ្យ កម្លាំងនេះក្លាយជាធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វិស័យសឺម៉ី កុងឌុចទ័រ។
ទាក់ទិននឹងធនធានខាងក្រៅ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីជប៉ុន សហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ជប៉ុនក្នុងវិស័យសឺម៉ីកុងឌុចទ័រ បង្កើនកិច្ចសហ ប្រតិបត្តិការ ការវិនិយោគ និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម សឺម៉ីកុងឌុចទ័រ នៅក្នុងដំណាក់កាលទាំង ៣ គឺ៖ ការរចនា ការសាងសង់រោងចក្រផលិតបន្ទះឈីប និង ការវេចខ្ចប់ ការធ្វើតេស្ត។ ពីនោះ រួមចំណែកក្នុងការលើកកម្ពស់ និងអនុវត្តជាក់ស្ដែង នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព វិបុលភាពនៅ អាស៊ី និងពិភពលោក ដែលទើបតែត្រូវបានបង្កើតឡើងរវាងវៀតណាមនិងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ