នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបប្រធានក្រុមប្រឹក្សាជំរុញ ការទូតប្រជាជនជប៉ុន; ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន)-ជប៉ុន និងធ្វើសកម្មភាពទ្វេភាគីនៅជប៉ុន នាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Minh Chinh បានជួបធ្វើការ ជាមួយក្រុមប្រឹក្សាជំរុញការទូត ប្រជាជនជប៉ុន (FEC) ដឹកនាំដោយលោកប្រធាន Ken Matsuzawa។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបប្រធានក្រុមប្រឹក្សាជំរុញ ការទូតប្រជាជនជប៉ុន; ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបប្រធានក្រុមប្រឹក្សាជំរុញការទូតប្រជាជនជប៉ុន (FEC) លោក Ken Matsuzawa។ (រូបថត៖ VGP)
លោកនាយករដ្ឋមន្ត្រីបានស្វាគម FEC ដែលតែងតែយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះ
វៀតណាម ហើយមានការរួមចំណែកជាក់ស្តែង និងមានប្រសិទ្ធភាពជា ច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា ប្រធាន FEC លោក Ken Matsuzawa និង FEC នឹងបន្ត យកចិត្តទុកដាក់ និងគាំទ្រកិច្ចសហប្រតិបត្តិការ សកម្មភាពផ្លាស់ប្ដូរសេដ្ឋកិច្ច; ជំរុញការ ផ្លាស់ប្តូរវប្បធម៌ និងរវាងប្រជាជនជាមួយប្រជាជន; យកចិត្តទុកដាក់ និងជួយឧបត្ថម្ភ សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន។
រីឯខ្លួនវិញ ប្រធាន FEC លោក Ken Matsuzawa បានវាយតម្លៃថា នាពេលថ្មីៗ នេះ វៀតណាមបានលេចឡើងជាប្រទេសមួយដែលមានតួនាទី និងឋានៈសំខាន់ក្នុង វិស័យនយោបាយ សេដ្ឋកិច្ច ការទូត ... នៅក្នុងតំបន់ និងលើពិភពលោក ហើយត្រូវ បានសហគមន៍ពិភពលោកយកចិត្តទុកដាក់។ លោកប្រធាន FEC បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន បានអភិវឌ្ឍន៍ដោយឥតឈប់ឈរ ហើយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបប្រធានក្រុមប្រឹក្សាជំរុញ ការទូតប្រជាជនជប៉ុន; ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន - ảnh 2នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លោក Tanaka Akihiko។ (រូបថត៖ VGP)
នាព្រឹកថ្ងៃដដែល នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លោក Tanaka Akihiko។ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ JICA ដែលបានសម្រប សម្រួលជាមួយភាគីវៀតណាមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវនិតិវិធីសម្រាប់កញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការជំនាន់ថ្មី (ODA) ចំនួន ៥០ ពាន់លានយ៉េន (៣៥១,៤ លានដុល្លារអាមេរិក) និងគម្រោង ODA ផ្សេងៗទៀត នារយៈពេលកន្លងមក ដែលនាំ ប្រទេសជប៉ុនក្លាយទៅជា ម្ចាស់ជំនួយ ODA លេខ១ របស់វៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យ JICA សម្របសម្រួលឱ្យកាន់តែជិតស្និទ្ធជាមួយ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក” រវាងវៀតណាម និងជប៉ុនជាមួយនឹងកម្មវិធី គម្រោងជាក់លាក់ ដោយ មានផែនទីបង្ហាញផ្លូវល្អិតល្អន់ និងមានប្រសិទ្ធភាពជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ