នាយករដ្ឋមន្ត្រីវៀតណាម លោក​ Pham Minh Chinh ទទួល​ជួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងលោកជំទាវ ដែលអញ្ជើញមកប្រទេសវៀតណាម ដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខន្ឌលោកអគ្គលេខាបក្ស Nguyen Phu Trong ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា កាលនៅរស់ លោកអគ្គលេខាបក្ស Nguyen Phu Trong ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្ស ពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណីពិសេសរវាងវៀតណាមនិងឡាវ; ហើយបានថ្លែងអំណរគុណចំពោះលោកជំទាវភរិយាអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ចំពោះសំបុត្ររបស់ជំទាវដែលផ្ញើជូនលោកជំទាវភរិយាលោកអគ្គលេខាបក្ស Nguyen Phu Trong។

នាយករដ្ឋមន្ត្រីវៀតណាម លោក​ Pham Minh Chinh ទទួល​ជួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ។  រូបថត៖ Dương Giang/TTXVN

រីឯខ្លួនវិញ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានអះអាងថា បក្ស រដ្ឋ និងប្រជាជនឡាវ ចងចាំជានិច្ចនូវការរួមវិភាគទានដ៏ធំធេង សំខាន់ និងមានតម្លៃរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងការពង្រឹង និងពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីទិសដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ