នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នឹងអញ្ជើញបំពេញទស្សនកិច្ច ជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមសន្និសីទជាប្រចាំលើកទី ១៤ បណ្ដាអ្នកត្រួសត្រាយផ្លូវរបស់ WEF

(VOVWORLD) - ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក  Li Qiang និងស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab។
ក្រសួងការបរទេសវៀតណាមបានចេញសេចក្ដីប្រកាសកាលពីម្សិលមិញថា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងទៅបំពេញទស្សនកិច្ចជាផ្លូវ ការនៅសាធារណៈរដ្ឋប្រជាមានិតចិន និងចូលរួមសន្និសីទប្រចាំលើកទី ១៤ បណ្ដាអ្នក ត្រួសត្រាយផ្លូវរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមិថុនា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក  Li Qiang និងស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab៕

ប្រតិកម្មទៅវិញ

ផ្សេងៗ