នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង
(VOVWORLD) - បន្តបណ្ដាព្រឹត្តិការណ៍ដែលរួមមាន៖ កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៨ និងទី ៣៩ បណ្ដាកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូ និង កិច្ចប្រជុំកំពូលអាស៊ីបូព៌ាជាដើម នារសៀលថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ VNA) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមអបអរសាទរ និងគាំទ្រកូរ៉េខាងត្បូងអនុវត្តន៍ “គោលនយោបាយបង្កើនការឆ្ពោះទៅទិសខាងត្បូងថ្មី ” ជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់ ដើម្បីគោលដៅឆ្ពោះទៅរកប្រជាជន សន្តិភាព និងវិបុលភាព ហើយសមស្របនឹងសសរស្តម្ភទាំងបីនៃកិច្ចសហប្រតិបត្តិការនៃសហគមន៍អាស៊ាន។ ឆ្ពោះទៅអនាគត ដើម្បីពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កូរ៉េខាងត្បូង។ ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនង អាស៊ាន -កូរ៉េខាងត្បូង លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកសំណើរថា៖
“ដំបូងឡើយ ដើម្បីធានាភាពជោគជ័យនៃគោលដៅសហប្រតិបត្តិការ ដើម្បីប្រជាជន និងវិបុលភាពនោះ យើងចាំបាច់ត្រូវបន្តជំរុញខ្លាំងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង និងរុញថយជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងផែនការរបស់កូរ៉េខាងត្បូង ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងក្នុងតំបន់នោះ យើងខ្ញុំស្នើឲ្យភាគីកូរ៉េខាងត្បូង និងអាស៊ានសម្របសម្រួលគ្នាយ៉ាងសកម្ម ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់អំពីវ៉ាក់សាំងកូវីដ ១៩ នោតំបន់ទាញយកប្រភពធនធាន និងប្រៀបខ្លាំងដែលមានស្រាប់របស់ភាគីទាំងពីរ។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះសហគ្រាស និងវិនិយោគិនកូរ៉េខាងត្បូង ដែលបានរួមដំណើរ និងចែករំលែកការលំបាកជាមួយរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់ផងដែរ”។
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល (រូបថត៖ VNA) |
លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានស្នើឲ្យអាស៊ាន និងកូរ៉េខាងត្បូងគប្បីសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធិ គោរពច្បាប់អន្តរជាតិ ហើយរួមវិភាគទានប្រកបដោយមានការទទួលខុសត្រូវទៅក្នុងកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងរាល់បញ្ហាប្រឈមសន្តិសខុសក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យអង្គប្រជុំធ្វើការអនុម័តលើសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន -កូរ៉េខាងត្បូង៕