នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួល បដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីបេឡារុសលោក Roman Golovchenko
(VOVWORLD) - នេះជាលើកដំបូងដែល លោកនាយករដ្ឋមន្ត្រី Roman Golovchenko មកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបេឡារុស។
ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីបេឡារុសលោក Roman Golovchenko។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី៨ ខែធ្នូ នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋបេឡារុស លោក Roman Golovchenko ដែលកំពុងមកបំពេញទស្សន កិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែធ្នូ។ នេះជាលើកដំបូងដែល លោកនាយករដ្ឋមន្ត្រី Roman Golovchenko មកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបេឡារុស។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣១ នៃការបង្កើតទំនាក់ទំនងការទូត (១៩៩២-២០២៣) និងខួបលើកទី ៦៦ នៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ប្រធានហូជីមិញទៅកាន់ទីក្រុង Minsk (១៩៥៧ - ២០២៣)។
បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាការងារនៅទីស្នាក់ការរដ្ឋាភិបាល។ មុនពេលចូលរួមជំនួបពិភាក្សា ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានទៅទស្ស នាការតាំងពិព័រណ៍រូបថតអំពីទឹកដី មនុស្ស និងទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងបេឡារុស្ស។ តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម ក្រៅពីជំនួប ពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បេឡារុស លោក Roman Golovchenko នឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម ដើម្បីពិភាក្សាអំពីការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀត ណាម និងបេឡារុស្សក្នុងរយៈពេលខាងមុខឲ្យកាន់តែទូលំទូលាយ ជាក់ស្តែង និងមាន ប្រសិទ្ធភាព ក៏ដូចជាបញ្ហាផ្សេងៗទៀតដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ទន្ទឹម នឹងនោះ លោកនាយករដ្ឋមន្ត្រីបេឡារុស្សក៏អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ខេត្តក្រុង មួយចំនួននៅវៀតណាមផងដែរ៕