នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញត្រួតពិនិត្យ ស្ថានភាពអនុវត្តគម្រោងសំខាន់ៗមួយចំនួននៅតំបន់សេដ្ឋកិច្ច Nghi Son
(VOVWORLD) - អញ្ជើញថ្លែងមតិនៅរោងចក្រ ចម្រាញ់គីមីឥន្ធនៈ Nghi Son លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិ បាលគុយវ៉ែត និងជប៉ុន ដែលបានវិនិយោគក្នុងគម្រោងរោងចក្រចម្រាញ់គីមីឥន្ធនៈ Nghi Son រួមចំណែកធានាការផ្គត់ផ្គង់ប្រេងសាំងសម្រាប់វៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh សួរសុខទុក្ខបងប្អូនកម្មករនៅរោងចក្ចម្រាញ់គីមីឥន្ធនៈ Nghi Son។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១១ វិច្ឆិកា នៅខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅទស្សនានិងត្រួតពិនិត្យការអនុវត្តគម្រោងសំខាន់ៗមួយចំនួន នៅតំបន់សេដ្ឋកិច្ច Nghi Son ហើយជូនអំណោយដល់កម្មករនៃតំបន់សេដ្ឋកិច្ច រួមមាន៖ រោងចក្រចម្រាញ់គីមីឥន្ធនៈ Nghi Son; កំពង់ផែសមុទ្រ Nghi Son; រោងចក្រដែកថែប Nghi Son។
យោងតាមគណៈគ្រប់គ្រងគម្រោងរោងចក្រចម្រាញ់គីមីឥន្ធនៈ Nghi Son វិនិ យោគិននៃគម្រោងនេះគឺក្រុមហ៊ុនចម្រាញ់គីមីឥន្ធនៈ Nghi Son (NSRP) ក្នុងនោះ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (PVN) រួមចំណែកទុនចំនួន ២៥,១%; IKC ជប៉ុន ៣៥,១%; KPI គុយវ៉ែត ៣៥,១% និង MCI ជប៉ុន ៤,៧%។ រោងចក្រមានសមត្ថ ភាពកែច្នៃប្រេងឆៅចំនួន 10 លានតោនក្នុងមួយឆ្នាំ។ អញ្ជើញថ្លែងមតិនៅរោងចក្រ ចម្រាញ់គីមីឥន្ធនៈ Nghi Son លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិ បាលគុយវ៉ែត និងជប៉ុន ដែលបានវិនិយោគក្នុងគម្រោងរោងចក្រចម្រាញ់គីមីឥន្ធនៈ Nghi Son រួមចំណែកធានាការផ្គត់ផ្គង់ប្រេងសាំងសម្រាប់វៀតណាម។ លោកនាយក រដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា នេះជាគម្រោងសាជីវកម្មដ៏ធំបំផុតនាពេល បច្ចុប្បន្ន ហើយបានស្នើឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនចម្រាញ់គីមីឥន្ធនៈ Nghi Son (NSRP) ដឹកនាំអង្គភាពនានា រៀបចំនិងដំណើរការរោងចក្រដោយធានាដាច់ខាតនូវសន្តិសុខ សុវត្ថិភាព និងការការពារបរិស្ថាន; ផលិត និងផ្គត់ផ្គង់ប្រភពប្រេងសាំងឱ្យបានគ្រប់ គ្រាន់ ដើម្បីបម្រើទីផ្សារក្នុងស្រុក ជាពិសេសក្នុងខែចុងក្រោយនៃឆ្នាំនេះ នៅពេលដែល តម្រូវការកើនឡើង៕