នាយករដ្ឋមន្ត្រីសិង្ហបុរីបានបញ្ចប់ដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
|
នាយករដ្ឋមន្ត្រី Lee Hsien Loong និងនាយក រដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung (TTXVN) |
(VOV)_នាថ្ងៃទី ១៣ កញ្ញា នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong និងលោកជំ
ទាវ រួមជាមួយគណះប្រតិភូជាន់ខ្ពស់សិង្ហបុរី បានចាក់ចេញពីរដ្ឋធានីហាណូយ បញ្ចប់ ដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់
នាយក រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ។ ក្នុងរយះពេលបំពេញទស្សន
កិច្ចនៅវៀត ណាម នាយករដ្ឋមន្ត្រី Lee Hsien Loong បានជួបសន្ទនាជាមួយនាយក
រដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung ជួបសម្ដែងការគួរសមជាមួយអគ្គលេខា
បក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang និងប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ។ នៅក្នុង
បណ្ដាជំនួបនេះ ភាគីទាំងពីរបានវាយតំលៃថា÷ទំនាក់ទំនងមិត្តភាព និងកិច្ចសហ
ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែអភិវឌ្ឍន៍យ់ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវប្រសិទ្ធិភាពជាក់ស្ដែង សំរាប់ប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពថា÷ភាគីទាំងពីរត្រូវរក្សារការផ្លាស់ប្តូរគណះប្រតិភូគ្រប់ជាន់ថ្នាក់ ជួយជ្រោមជ្រែងការជំរុញបង្កើតសមាគមន៍មិត្តភាពនៅ
ប្រទេសនិមួយៗ ដើម្បីជំរុញខ្លាំងការផ្លាស់ប្តូរ ជួបប្រាស្រ័យប្រជាជន។ ចំណុចពិសេស
មួយ ដែលលេចធ្លោក្នុងដំណើរទស្សនកិច្ចលើកនេះគឺ នាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរ បានសម្រេចចិត្តលើកកំរិតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
រវាងវៀតណាមនិងសិង្ហបុរី ទៅជាដៃគូយុទ្ធសាស្ត្រ៕