នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - យោងតាមឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Jaya Ratnami ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់មួយ មិនត្រឹមតែដើម្បីឲ្យភាគីទាំងពីរបានក្រឡេកមើលឡើងវិញនូវដំណើរនាពេលកន្លងទៅប៉ុណ្ណោះទេ ថែមទាំងរួមគ្នាស្វែងរក និងបង្កើតរបៀបវារៈសម្រាប់អនាគតផងដែរ។ 

នាថ្ងៃទី២៧ សីហា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងលោកជំទាវបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី២៧ដល់ទី២៩សីហា។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Jaya Ratnami។ (រូបថត៖ VOV)

យោងតាមឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Jaya Ratnami ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់មួយ មិនត្រឹមតែដើម្បីឲ្យភាគីទាំងពីរបានក្រឡេកមើលឡើងវិញនូវដំណើរនាពេលកន្លងទៅប៉ុណ្ណោះទេ ថែមទាំងរួមគ្នាស្វែងរក និងបង្កើតរបៀបវារៈសម្រាប់អនាគតផងដែរ។ នៅទីនោះ ភាគីទាំងពីរនឹងរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរួម ក្នុងនោះអាចនិយាយដល់វិស័យផ្លាស់ប្តូរឌីជីថល ឬការប្រែប្រួលអាកាសធាតុ ដែលប្រទេសទាំងពីរអាចសហការ និងគាំទ្រគ្នាទៅវិញទៅមក។

ចំណុចស្នូលនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី Lee Hsien Loong គឺដើម្បីជំរុញការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល និងបៃតង ដែលភាគីទាំងពីរសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅសិង្ហបុរីក្នុងខែកុម្ភៈឆ្នាំនេះ។ អំពីបញ្ហានេះ មានវិស័យចំនួន ៣ ដែលប្រទេសទាំងពីរអាចផ្ដោតសំខាន់លើការអភិវឌ្ឍនោះគឺ៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការលើថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Jaya Ratnami បានសម្តែងក្តីសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរនឹងមានសេចក្តីប្រកាសមួយចំនួនអំពីវិស័យថ្មីៗ ដែលសិង្ហបុរី និងវៀតណាមនឹងសហប្រតិបត្តិការគ្នានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ