នាយករដ្ឋមន្ត្រីស៊ូដង់ត្រូវបានដោះលេង ប៉ុន្តែ “ស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់”

(VOVWORLD) - ក្នុងអំឡុងពេលរដ្ឋប្រហារយោធាថ្ងៃទី ២៥ ខែតុលា កងទ័ពស៊ូដង់បានចាប់ខ្លួនសមាជិកគណៈរដ្ឋមន្ត្រីភាគច្រើន ហើយនាយករដ្ឋមន្ត្រី Abdalla Hamdok ត្រូវបានឃុំខ្លួនក្នុងគេហដ្ឋានរបស់ឧត្តមសេនីយ៍ Abdel Fattah al-Burhan អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់។ 
នាយករដ្ឋមន្ត្រីស៊ូដង់ត្រូវបានដោះលេង ប៉ុន្តែ “ស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់” - ảnh 1នាយករដ្ឋមន្ត្រីស៊ូដង់ Abdalla Hamdok ក្នុងសន្និសីទកាសែតក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ (រូបថត៖ THX/TTXVN)

នាថ្ងៃទី ២៦ ខែតុលា ការិយាល័យរបស់នាយករដ្ឋមន្ត្រីស៊ូដង់បានបញ្ជាក់ថា  លោកនាយករដ្ឋមន្ត្រី  Abdalla Hamdok អ្នកដែលត្រូវទម្លាក់ពីតំណែងនៅក្នុងរដ្ឋប្រហារយោធាកាលពីថ្ងៃទី ២៥ ខែតុលា បានវិលត្រឡប់មកផ្ទះវិញនៅស្រុក Kafouri ក្នុងទីក្រុង Khartoum។ ប៉ុន្តែ លោក Hamdok នៅតែស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់របស់កម្លាំងយោធា ខណៈដែលមេដឹកនាំស៊ីវិលផ្សេងទៀតនៅតែស្ថិតនៅក្រោមការចាប់ខ្លួន។

ក្នុងអំឡុងពេលរដ្ឋប្រហារយោធាថ្ងៃទី ២៥ ខែតុលា កងទ័ពស៊ូដង់បានចាប់ខ្លួនសមាជិកគណៈរដ្ឋមន្ត្រីភាគច្រើន ហើយនាយករដ្ឋមន្ត្រី Abdalla Hamdok ត្រូវបានឃុំខ្លួនក្នុងគេហដ្ឋានរបស់ឧត្តមសេនីយ៍ Abdel Fattah al-Burhan អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់។ ឧត្តមសេនីយ Burhan បានបញ្ជាក់ថា សកម្មភាពរបស់កម្លាំងយោធាមិនមានបំណងធ្វើរដ្ឋប្រហារទេ ពីព្រោះ ខាងយោធាកំពុងព្យាយាមកែតម្រូវដំណើការអន្តរកាលនយោបាយ ហើយ "ប្តេជ្ញាចិត្តចំពោះប្រជាជនស៊ូដង់ និងពិភពលោកទាំងមូលថា នឹងការពារដំណើរការអន្តរកាលនេះ"។ លោក Burhan ប្រកាសថា នឹងបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលមិនត្រឹមតែមានអ្នកនយោបាយសុទ្ធសាទនោះទេ  ថែមទាំងបង្កើតស្ថាប័នរដ្ឋដូចជាតុលាការកំពូលអញ្ជឹង។

ទាក់ទងនឹងរដ្ឋប្រហារយោធានេះ ស្ថានទូតស៊ូដង់ក្នុងប្រទេសចំនួន ១២ ក្នុងនោះមានអាមេរិក អេមីរ៉ាតអារ៉ាប់រួម (UAE) ចិន និងបារាំង បានប្រកាសមិនទទួលយកការគ្រប់គ្រងប្រទេសរបស់យោធានៅឡើយ។  

ទន្ទឹមនឹងនោះ សហភាពអឺរ៉ុប (EU) បានប្រកាសធ្វើរដ្ឋប្រហារក្នុងគោលបំណងបំផ្លាញដំណើរការផ្លាស់ប្តូររបស់ស៊ូដង់ទៅកាន់លទ្ធិប្រជាធិបតេយ្យ គឺមិនអាចទទួលយកបាន ហើយប្រកាសថា ខ្លួននឹងបញ្ឈប់ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ប្រសិនបើកងទ័ពមិនប្រគល់អំណាចភ្លាមនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ