នាយករដ្ឋមន្ត្រីស្នើខេត្ត Kon Tum ជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ

នាយករដ្ឋមន្ត្រីស្នើខេត្ត Kon Tum ជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ - ảnh 1
នាយករដ្ឋមន្ត្រីស្នើខេត្ត Kon Tum ជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ

      (VOV)_នាព្រឹកថ្ងៃទី៣កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum អំពីស្ថានភាព​សេដ្ឋកិច្ច សង្គមកិច្ច
ក្នុងឆមាសទី១ឆ្នាំ ២០១៦ និងរួមជាមួយគ្រប់ក្រសួង ​ស្ថាប័នដោះស្រាយការលំបាក ជួយ
ឧបត្ថម្ភ Kon Tum សម្រេចផែនការ​ភារកិច្ច​ក្នុងឆ្នាំ ២០១៦ប្រកបដោយជោគជ័យ។ ថ្លែង
មតិនៅទីនេះ ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើខេត្ត Kon Tum លើក​​
កំពស់ប្រសិទ្ធិភាពការងារកាត់បន្ថយភាពក្រីក្រ ម្ចាស់ការប្រភពកម្លាំងនានា ដើម្បី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺគមនាគមន៍។ នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹក
ខេត្ត Kon Tum ក៏ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះការ​រៀបចំ​រចនាសម្ព័ន្ធកសិកម្ម
ឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ