នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

(VOVWORLD) - នាយប់ថ្ងៃទី១៩ខែវិច្ឆិកា នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានបញ្ចប់ប្រកប ដោយជោគជ័យ នូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ។ 
នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1នាយករដ្ឋមន្ត្រីរុស្ស៊ី លោក  Dmitry Medvedev (រូបថតៈ TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក  Dmitry Medvedev បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc; ជួបសម្តែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងជួបសវនាការជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។

នៅក្នុងបណ្តាជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវទិសដៅនិងវិធានការមួយចំនួន ដើម្បីជម្រុញថែមទៀត កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ដើម្បីធ្វើឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - រុស្ស៊ីកាន់តែស៊ីជម្រៅថែមទៀត។ ភាគីទាំងពីរក៏បានពិភាក្សា លើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយសង្កត់ធ្ងន់ថា ត្រូវក្សាឲ្យបានល្អ សន្តិភាព ស្ថិរភាព  សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅក្នុងសមុទ្រខាងកើត រួមទាំងដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ។ ភាគីទាំងពីរក៏បានអះអាងបន្តកិច្ចសហប្រតិបត្តិការនៅបណ្តាវេទិកាពហុភាគី និងជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ, APEC, ASEM និង អាស៊ាន - រុស្ស៊ីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ