នាយករដ្ឋមន្ត្រីអង់គ្លេសជួបចរចារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់
|
នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron (Image: Vietnam+) |
(VOVworld) – នារសៀលថ្ងៃទី ១៩ វិច្ឆិកា នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានជួបចរចារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani អំពីការចរចារ
ស្តីពីបញ្ហានុយក្លេអែរថ្មីរវាងអ៊ីរ៉ង់និងក្រុម P5+1 នៅទីក្រុង Geneva ស្វីស។ នេះគឺជាការ
ហៅទូរស័ព្ទប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងអង់គ្លេសនិងអ៊ីរ៉ង់។ ហើយលោក David
Cameron បានក្លាយទៅជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងដែលបានជួបចរចារតាមទូរស័ព្ទ
ជាមួយប្រធានាធិបតីអ៊ីរ៉ង់ក្នុងរយៈពេលជាង ១០ ឆ្នាំ កន្លងទៅ។ ខុទ្ទកាល័យនាយក
រដ្ឋមន្ត្រីអង់គ្លេសបានទម្លាយឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំង ២ រូបបានពិភាក្សាអំពីទំនាក់
ទំនងទ្វេភាគី ហើយឯកភាពខំប្រឹងប្រែងកែលំអរទំនាក់ទំនងរវាងប្រទេសទាំង ២ ដោយឈរលើគ្រឹះស្ថានមានប្រយោជន៍ទៅវិញទៅមក។ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់
អ៊ីរ៉ង់ នាយករដ្ឋមន្ត្រី David Cameron និងប្រធានាធិបតី Rouhani បានឯកភាពថា៖បណ្ដាវង់ចរចារនាពេលថ្មីៗនេះនៅទីក្រុង Geneva ទទួលបានការបោះជំហានយ៉ាង
សកម្មក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ Tehran។ ស្តីពីបញ្ហានៅស៊ីរីថ្នាក់ដឹក
នាំបានឯកភាពត្រូវមានវិធានការខាងនយោបាយដើម្បីបញ្ឈប់ជំលោះបង្ហូរឈាម
នៅទីនេះ៕