នាយករដ្ឋមន្ត្រីអង់គ្លេសព្រមានពីហានីភ័យយឺតយ៉ាវនៃ​ការអនុវត្ត​រាល់​គោលដៅ​ COP 26

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Johnson បានវាយតម្លៃថា COP26 នឹង "ជួបការលំបាកណាស់" ហើយអាចនឹងមិនសម្រេចបានការព្រមព្រៀងចាំចាច់នានាឡើយ។
នាយករដ្ឋមន្ត្រីអង់គ្លេសព្រមានពីហានីភ័យយឺតយ៉ាវនៃ​ការអនុវត្ត​រាល់​គោលដៅ​ COP 26 - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson (រូបថត៖ VNA)

នាថ្ងៃទី ២៥ ខែតុលា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានព្រមានថា ពិតជាពិបាកណាស់ ដើម្បីសម្រេចបានរាល់ការព្រមព្រៀងចាំបាច់អំពីការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងសន្និសីទលើកទី ២៦ នៃភាគីនានា ដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Glasgow (ស្កុតឡែន) នៅចុងខែតុលានេះ។ រដ្ឋាភិបាលចក្រភពអង់គ្លេសមានក្ដីសង្ឃឹមថា COP26 នឹងអនុម័តលើផែនការនានាដើម្បីជួយកាត់បន្ថយការកើនឡើងសីតុណ្ហភាពសកលជាមធ្យមឱ្យតិចជាង ១,៥ អង្សាសេបើប្រៀបធៀបនឹងសម័យកាលបុរេឧស្សាហកម្ម និងកម្រិតបញ្ចេញកាបូនសុទ្ធដល់សូន្យ នៅត្រឹមឆ្នាំ ២០៥០។ លោកនាយករដ្ឋមន្ត្រី Johnson បានវាយតម្លៃថា COP26 នឹង "ជួបការលំបាកណាស់" ហើយអាចនឹងមិនសម្រេចបានការព្រមព្រៀងចាំចាច់នានាឡើយ។

សូមបញ្ជាក់ដែរថា សន្និសីទ COP26 នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣១ តុលា ដល់ថ្ងៃTI ១២ វិច្ឆិកានៅទីក្រុង Glasgow ដែលត្រូវបានចាត់ទុកថាជាឱកាសល្អ បំផុតចុងក្រោយរបស់ មនុស្សជាតិ ដើម្បីគ្រប់គ្រងស្ថានការណ៍បម្រែបម្រួលអាកាសធាតុ ដែលកំពុងបំផ្លិចតបំផ្លាញពិភពលោក។ ថ្នាក់ដឹកនាំពិភពលោកជាង ១២០ រូប គ្រោងនឹងចូលរួមសន្និសីទនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ