នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May អំពាវនាវដោះស្រាយការខ្វែងគំនិតផ្ទៃក្នុងគណបក្សអភិរក្ស
(VOVWORLD) - នាថ្ងៃទី ១៨ កក្កដា ទីភ្នាក់ងារសារព័ត៌មាន Sky News បានជូនដំណឹងថា៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអំពាវ នាវឲ្យគណបក្សអភិរក្សបញ្ចប់ការខ្វែងគំនិតផ្ទៃក្នុងបើមិនដូចច្នេះទេនឹងបាត់បង់សិទ្ធិអំណាចចូលក្នុងដៃរបស់ប្រធានគណបក្សពលកម្ម លោក Jeremy Corbyn។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May អំពាវនាវដោះស្រាយការខ្វែងគំនិតផ្ទៃក្នុងគណបក្សអភិរក្ស |
(VOVworld) – នាថ្ងៃទី ១៨ កក្កដា ទីភ្នាក់ងារសារព័ត៌មាន Sky News បានជូនដំណឹងថា៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអំពាវ នាវឲ្យគណបក្សអភិរក្សបញ្ចប់ការខ្វែងគំនិតផ្ទៃក្នុងបើមិនដូចច្នេះទេនឹងបាត់បង់សិទ្ធិអំណាចចូលក្នុងដៃរបស់ប្រធានគណបក្សពលកម្ម លោក Jeremy Corbyn។ ក្រោយពីបាត់បង់អាសនៈអតិបរិមាក្នុងការបោះឆ្នោតរដ្ឋសភាមុនកាលកំណត់នា ពេលថ្មីៗនេះ រដ្ឋមន្ត្រីជាន់ខ្ពស់មួយចំនួនបានជជែកវែកញែកបើកចំហរអំពីបញ្ហា Brexit និងថវិការរដ្ឋសំដៅត្រៀមរៀបឲ្យសេណារីយូរ លោកស្រី Theresa May អាចបាត់បង់សិទ្ធិអំណាច។ ខណៈដែលនោះ លោកស្រី Theresa May បានព្រមានថា៖ មិនគប្បីលួចព័ត៌មានស្តីអំពីខ្លឹមសារនៃបណ្ដាការពិភាក្សាក្នុង គណៈរដ្ឋមន្ត្រីឡើយហើយត្រូវបញ្ចប់ភ្លាមមួយរំពិចការជជែកវែកញែកក្នុងសាធារណៈ។ ក្នុងពេលនោះ ប្រធានក្រុមចរចារអំពីបញ្ហា Brexit របស់សហភាពអឺរ៉ុប (EU) លោក Michel Barnier កំពុងពិចារណាការបញ្ឈប់ការចរចារស្តីអំពីការចាកចេញពី EU ដោយសារ ភាគីអង់គ្លេសសម្តែងឆ័ន្ទៈមិនត្រៀមខ្លួនជាស្រេចក្នុងការនាំចេញគំនិតអំពីការគិតគូភារកិច្ចហិរញ្ញវត្ថុរបស់ប្រទេសនេះទេ៕