នាយករដ្ឋមន្ត្រីអនុម័តលើបញ្ជីឈ្មោះគំរោងការណ៍ចំនួន៣ដោយបរទេសជួយឧបត្ថម្ភ
|
នាយករដ្ឋមន្ត្រីអនុម័តលើបញ្ជីឈ្មោះគំរោងការណ៍ចំនួន៣ដោយបរទេសជួយឧបត្ថម្ភ |
Vovworld-នាយករដ្ឋមន្ត្រីវៀតណាមអនុម័តលើបញ្ជីឈ្មោះគំរោងការណ៍ចំនួន
៣ដោយបរទេសជួយឧបត្ថម្ភ។ តាមនោះគំរោងការណ៍ថាមពលកកើតឡើងវិញ
និងប្រសិទ្ធិភាពថាមពលប្រើប្រាស់ជំនួយ ODA ឥតសំណងរបស់រដ្ឋាភិបាល
អាល្លឺម៉ង់អនុវត្តពីឆ្នាំ២០១៥ដល់២០១៧។ គំរោងការណ៍ទី២គឺជាគំរោងការណ៍
បង្កើនសមត្ថភាពបណ្ដាញសេវាកម្មនិងស្ដារកាយសម្បទាសំរាប់កុមារពិការខេត្ត
Thai Binh ដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) ជួយឧបត្ថម្ភ។
គំរោងការណ៍នេះបានអនុវត្តនៅស្រុកចំនួន៧នៃខេត្ត Thai Binh ពីឆ្នាំ២០១៥ដល់
២០១៩ដោយប្រភពទុន ODA ឥតសំណងរបស់ USAID ប្រមាណជិត១លាន៨
សែនដុល្លារអាមេរិក។ ក្រៅពីនោះនៅមានគំរោងការណ៍គ្រប់គ្រងប្រភពទឹកនិងការ
លិចទឹក Vinh Phuc ខ្ចីទុនពីធនាគារពិភពលោក (WB) ដោយកំរិតវិនិយោគ២២០លាន
ដុល្លារអាមេរិក។ គំរោងការណ៍បានអនុវត្តក្នុងរយៈពេល៥ឆ្នាំគិតតាំងពីពេលចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងដោយគោលដៅបង្កើនសមត្ថភាពទប់ទល់នឹងទឹកជំនន់
និងការលិចទឹកកាត់បន្ថយឥទ្ធិពលនៃគ្រោះធម្មជាតិចំពោះជីវភាពរស់នៅប្រជាជន
នៅដំបន់គំរោងការណ៍៕