នាយករដ្ឋមន្ត្រីអ៊ុយក្រែនបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

នាយករដ្ឋមន្ត្រីអ៊ុយក្រែនបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
នាយករដ្ឋមន្ត្រីអ៊ុយក្រែន Nikolai Yanovich Azarov បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung

       VOV-នាយប់ថ្ងៃទី១៦វិច្ឆិកានាយករដ្ឋមន្ត្រី Nikolai Yanovich Azarov រួម​ជា​
មួយ​គណៈប្រតិភូជាន់ខ្ពស់អ៊ុយក្រែនបានអញ្ចើញចាកចេញពីទីក្រុងហាណូយ​បញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមតាម​សេចក្តីអញ្ចើញ
របស់​នាយករដ្ឋមន្ត្រី Nguyen Tan Dung ប្រកបដោយជោគជ័យ។ មុននោះ
នាយករដ្ឋមន្ត្រី Nikolai Yanovich Azarov បានមកជួបសម្ដែង​ការគួរ​សម​ប្រធាន
រដ្ឋសភាវៀតណាម Nguyen Sinh Hung។ នៅទី​នេះប្រធានរដ្ឋសភា Nguyen Sinh
Hung បានអះអាងថា​រដ្ឋសភាវៀតណាមនឹង​ធ្វើអស់ពី​កំលាំងកាយ​ចិត្តដើម្បី​
គាំទ្រ​ទំនាក់ទំនងរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាល​អ៊ុយក្រែន​​ដើម្បី​
គោលដៅលើក​កំពស់ដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព​សហប្រតិបត្តិការលើគ្រប់វិស័យរវាង​ប្រទេសទាំងពីរ។ លើកកំពស់នូវសារៈ
សំខាន់​ក្នុង​កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា​ទាំង​ពីរ នាយករដ្ឋមន្ត្រី Nikolai
Yanovich Azarov ចង់​ឲ្យ​រដ្ឋសភានៃប្រទេសទាំងពីរបន្ត​មាន​សកម្មភាព
សហប្រតិបត្តិការ​ជា​ច្រើន​ថែមទៀត​ពិសេសគឺសកម្មភាពរបស់ក្រុមព្រឹទ្ធ​
សមាជិក​មិត្តភាពសំដៅធានា​បណ្ដាកម្មវិធីគំរោងការ​សហប្រតិបត្តិការរវាង
ប្រទេសទាំង​ពីរកាន់តែមានប្រសិទ្ធ​ភាពដើម្បីផលប្រយោជន៍​នៃ​ភាគីនីមួយៗ។ ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦វិច្ឆិកា នាយករដ្ឋមន្ត្រី​អ៊ុយ
ក្រែន Nikolai Yanovich Azarov បានជួបចរចារជាមួយនាយករដ្ឋមន្ត្រី​វៀត​ណាម
Nguyen Tan Dung ជួបសន្ទនាជាមួយអគ្គលេខាបក្ស Nguyen Phu Trong ប្រធាន
រដ្ឋ Truong Tan Sang ទៀតផង។ នាយករដ្ឋមន្ត្រី Nikolai Yanovich Azarov បាន
ចូលរួម​វេទិការ​អង្គភាព​អាជីវកម្មវៀតណាម-អ៊ុយក្រែន និងអញ្ចើញមកដាក់
កម្រង​ផ្កានៅប្រាំងតំកល់សពលោកប្រធាន​ហូជីមិញនិងស្តូប​រំលឹក​វិញ្ញាណក្ខ័ណ្ឌវិរៈយុទ្ធជនពលីទៀតផង៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ