នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បាន​បញ្ជាក់ពី​ការបញ្ចប់បេសកកម្មរបស់​កង​ទ័ព​ចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក

(VOVWORLD) - នៅថ្ងៃទី ២៩ ខែធ្នូ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានបញ្ជាក់ថា បេសកកម្មប្រយុទ្ធរបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់បានបញ្ចប់ជាផ្លូវការ បន្ទាប់ពីកងកម្លាំងនានាបានដកខ្លួនចេញពីប្រទេសមជ្ឈឹមបូព៌ាមួយនេះ។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បាន​បញ្ជាក់ពី​ការបញ្ចប់បេសកកម្មរបស់​កង​ទ័ព​ចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក - ảnh 1ប្រធានាធិបតីអ៊ីរ៉ាក់លោក Mustafa al-Kadhimi។ (រូបថត៖ AFP/TTXVN)

នៅលើគណនី Twitter របស់ការិយាល័យទំនាក់ទំនងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi បានលើកច្បាស់ថា៖ បេសកកម្មប្រយុទ្ធរបស់កងទ័ពចម្រុះអន្តរជាតិបានបញ្ចប់ហើយ សម្ភារៈប្រយុទ្ធទាំងអស់ត្រូវបានដកចេញពីប្រទេសអ៊ីរ៉ាក់។ តួនាទីរបស់កងទ័ពចម្រុះត្រូវបានកំណត់នៅត្រឹមតួនាទីប្រឹក្សានិងជួយឧបត្ថម្ភតែប៉ុណ្ណោះ ដោយស្របតាមកិច្ចសន្ទនាយុទ្ធសាស្ត្រ។

កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២០ រដ្ឋសភាអ៊ីរ៉ាក់បានអនុម័តលើសេចក្តីសម្រេចមួយ ដោយស្នើឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ បញ្ចប់វត្តមានរបស់កងកម្លាំងបរទេសនៅក្នុងប្រទេសនេះ។ នៅខែកក្កដាឆ្នាំ ២០២១ សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់បានបើកកិច្ចសន្ទនាយុទ្ធសាស្ត្រមួយ ដែលក្នុងនោះប្រទេសទាំងពីរបានយល់ព្រម ដកកងទ័ពអាមេរិកទាំងអស់ ចេញពីអ៊ីរ៉ាក់មុនថ្ងៃទី ៣១ ខែធ្នូ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ