(VNA) –ក្នុងដំណើរទស្សនកិច្ចចៃដន្យនៅអាហ្វហ្គានីស្ថាន នាថ្ងៃទី ១៤ តុលា
នៅរដ្ឋធានី Kabul នាយករដ្ឋមន្ត្រី អូស្ត្រាលី លោកស្រី Julia Gillard បានជួប
ជាមួយប្រធានាធិបតីប្រទេសនេះ លោក Hamid Karzai ដើម្បីពិភាក្សារ
អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ពិសេសគឺ បញ្ហាទប់ស្កាត់រាល់
ការវាយប្រហាតម្រង់ទៅលើទាហាននៃកងកំលាំងឧបត្ថម្ភសន្តិសុខអន្តរជាតិ
(ISAF)។ ក្នុងជំនួបនេះ លោកស្រី Juila Gillard បានអះអាងឡើងវិញថា៖ អូស្ត្រាលីនឹងបន្តឧបត្ថម្ភអាហ្វហ្គានីស្ថានលើវិស័យសុខាភិបាល អប់រំ និង ការហ្វឹកហាត់សំរាប់កំលាំងសន្តិសុខនៃប្រទេសនេះ បន្ទាប់ពី ISAF ដក់ចេញ
ទ័ពនាឆ្នាំ ២០១៤ ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ លោកស្រី Juila Gillard បានជួបធ្វើការជាមួយអ្នកដឹកនាំកំលាំង ISAF នៅ អាហ្វហ្គានីស្ថានដើម្បីស្តាប់
របាយការណ៍អំពីដំណើរផ្ទេប្តូរសិទ្ធិត្រួតពិនិត្យ សន្តិសុខសំរាប់កំលាំងនៃប្រទេស
នេះ។ អូស្ត្រាលីនឹងបញ្ចប់ភារកិច្ចហ្វឹកហាត់ នៅអាហ្វហ្គានីស្ថាននាចុងខែធ្នូឆ្នាំ
២០១២៕