នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសថ្ងៃបោះឆ្នោតសហព័ន្ធ

(VOVWORLD) - នាថ្ងៃទី ១១ ខែមេសា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសជាផ្លូវការថា ប្រទេសនេះនឹងរៀបចំការបោះឆ្នោតសហព័ន្ធនៅថ្ងៃទី ១៨ ខែឧសភា ខាងមុខនេះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសថ្ងៃបោះឆ្នោតសហព័ន្ធ - ảnh 1 នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Scott Morrison បានឲ្យដឹងថាការបោះឆ្នោតលើកនេះមានសារៈសំខាន់សម្រាប់អ្នកបោះឆ្នោតអូស្រ្តាលីចំពោះការសម្រេចថាតើខឿនសេដ្ឋកិច្ចនឹងត្រូវបានគ្រប់គ្រងយ៉ាងដូចម្តេចដោយមិនថាត្រឹមតែក្នុងរយៈពេល ៣ ឆ្នាំ ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ក្នុង ១ ទសវត្សរ៍បន្តទៀតផង។ ហេតុដូច្នោះហើយ អ្នកបោះឆ្នោតអូស្រ្តាលីនឹងទៅបោះឆ្នោតដើម្បីសម្រេចថាតើគណបក្សនយោបាយណានឹងទទួលបានអាសនៈភាគច្រើននៅក្នុងសភាជាន់ទាប ដើម្បីមានសិទ្ធិបង្កើតរដ្ឋាភិបាលសហព័ន្ធសម្រាប់អាណត្តិ ៣ ឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ