នាយករដ្ឋមន្ត្រីអូស្ត្រាលីអំពាវនាវឱ្យរៀប​ចំ​ការបោះឆ្នោតសហព័ន្ធនៅខែខាង​មុខ​

(VOVWORLD) - នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បានអំពាវនាវឱ្យមានការបោះឆ្នោតសកលសហព័ន្ធ នៅថ្ងៃទី ២១ ខែឧសភា ក្នុងបរិបទដែលប្រជាប្រិយភាពរបស់លោកកំពុងតែធ្លាក់ចុះ បន្ទាប់ពីរយៈពេល ៣ឆ្នាំ រងផល់ប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់ ភ្លើងឆេះព្រៃ និងជំងឺរាតត្បាតកូវីដ-១៩។
នាយករដ្ឋមន្ត្រីអូស្ត្រាលីអំពាវនាវឱ្យរៀប​ចំ​ការបោះឆ្នោតសហព័ន្ធនៅខែខាង​មុខ​ - ảnh 1នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១០ ខែមេសា លោកនាយករដ្ឋមន្ត្រី Morrison បានបញ្ជាក់ថា ការបោះឆ្នោតនេះគឺដើម្បីផលប្រយោជន៍សម្រាប់ម្ចាស់ឆ្នោត ប្រទេសជាតិ និងអនាគតនៃប្រទេសជាតិ។ លោកបានសារភាពថា ប្រជាជនអូស្ត្រាលីបានឆ្លងកាត់ពេលវេលាដ៏លំបាកលំបិន ហើយប្រទេសនេះនឹងបន្តប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងប៉ុន្មានឆ្នាំខាងមុខ។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Morrison កំពុងខិតខំប្រឹងប្រែងទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោតចំនួន ១៧ លាននាក់។ នៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះ គណបក្សចម្រុះសេរីភាពជាតិដែលកំពុងកាន់អំណាចនៅប្រទេសអូស្ត្រាលីបច្ចុប្បន្ន កំពុងធ្លាក់ពីក្រោយគណបក្សប្រឆាំង បើទោះបីជាសេដ្ឋកិច្ចប្រទេសនេះបានស្ទុះងើបឡើងវិញជាបណ្តើរៗ ដោយមានអត្រាគ្មានការងារធ្វើយ៉ាងហោចណាស់៤% ជាកម្រិតទាបបំផុតក្នុងរយៈពេល ១៣ ឆ្នាំកន្លងទៅ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ