នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសនឹងទទួលជ័យជម្នះលើក្រុមហាម៉ាស ខណៈដែល​​ក្រុមហាម៉ាស់បានបញ្ជូនគណៈប្រតិភូទៅបន្តការចរចាបទឈប់បាញ់

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃទី ៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសនឹងទទួល "ជ័យជំនះយ៉ាងពេញលេញនិងទាំងស្រុង" ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

យោងតាមមេដឹកនាំរូបនេះ កងទ័ពអ៊ីស្រាអែល ទទួលបានជ័យជំនះ "មិនធ្លាប់មានពីមុនមក" និងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ក្រុមហាម៉ាស។ លោក Netanyahu បានបញ្ជាក់ថា កងកម្លាំងការពារអ៊ីស្រាអែល(IDF) ហៀបនឹងគ្រប់គ្រងទីក្រុង Khan Yunis ហើយលោកបានបញ្ជាឱ្យកងទ័ពចាប់ផ្តើមវាយប្រហារលើមូលដ្ឋានរឹងមាំចុងក្រោយរបស់ក្រុមហាម៉ាសនៅទីក្រុង Rafah ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសនឹងទទួលជ័យជម្នះលើក្រុមហាម៉ាស ខណៈដែល​​ក្រុមហាម៉ាស់បានបញ្ជូនគណៈប្រតិភូទៅបន្តការចរចាបទឈប់បាញ់ - ảnh 1គំនរបែកបាក់បន្ទាប់ពីការវាយប្រហារផ្លូវអាកាសលើទីក្រុង Rafah តំបន់ហ្គាហ្សា កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

មេដឹកនាំរូបនេះក៏បានច្រានចោលការទាមទាររបស់ក្រុមហាម៉ាសសម្រាប់បទឈប់បាញ់រយៈពេល ១៣៥ ថ្ងៃ ហើយបានសន្យាថា នឹងបន្តជាមួយនឹងសង្គ្រាមនៅតំបន់ហ្គាហ្សារហូតដល់ពេលទទួលបាន "ជ័យជំនះយ៉ាងពេញលេញ និងទាំងស្រុង" ។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ លោក Osama Hamdan ដែលជាមន្ត្រីជាន់ខ្ពស់នៃក្រុមហាម៉ាស់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧ ខែកុម្ភៈ ថា គណៈប្រតិភូហាម៉ាសដឹកនាំដោយមន្ត្រីជាន់ខ្ពស់ Khalil Al-Hayya នៅថ្ងៃទី ៨ ខែកុម្ភៈ បានមកដល់នៅទីក្រុងគែរ ដើម្បីបន្តការចរចាជាមួយអេហ្ស៊ីប និងកាតាស្តីពីបទឈប់បាញ់មួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ