នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្នើរអង្គការសហប្រជាជាតិដកកងកម្លាំងរក្សាសន្តិភាពចេញពីលីបង់ខាងត្បូង

(VOVWORLD) - បន្តសកម្មភាពបង្កើនភាពតានតឹងរវាងអង្គការសហប្រជាជាតិ និងអ៊ីស្រាអែល នាយក រដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី ១៣ ខែតុលា បានស្នើឱ្យ អង្គការពហុភាគីធំបំផុតរបស់ពិភពលោកមួយនេះ ដកកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចេញពីលីបង់ខាងត្បូង។

នៅក្នុងសារជាភាសាយូដា ផ្ញើរជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា ដល់ពេលដែលត្រូវដកកងកម្លាំងរក្សាសន្តិភាពបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) ចេញពីតំបន់ប្រយុទ្ធនៅភាគខាងត្បូងប្រទេសលីបង់។ គួរឲ្យកត់សម្គាល់ នៅក្នុងសារនេះ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានចោទប្រកាន់ UNIFIL ពីការបដិសេធមិនព្រមដកទ័ពចេញពីលីបង់ភាគខាងត្បូង ដើម្បីធ្វើជាខែលរស់ ការពារខ្មាន់កាំភ្លើងនៃចលនាហេសបូឡា។ ឈរលើមូលដ្ឋាននេះ លោក Netanyahu បានចាត់ទុកថា មេដឹកនាំអឺរ៉ុបគួរតែរិះគន់ក្រុមហេសបូឡាជាជាងការរិះគន់អ៊ីស្រាអែលវិញ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្នើរអង្គការសហប្រជាជាតិដកកងកម្លាំងរក្សាសន្តិភាពចេញពីលីបង់ខាងត្បូង - ảnh 1នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu។ រូបថត៖ AP

សូមគូសបញ្ជាក់ថា ការស្នើសុំដកកងកម្លាំងរក្សាសន្តិភាពអន្តរជាតិចេញពីលីបង់ភាគខាងត្បូង ត្រូវបាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលនាំចេញក្នុងបរិបទដែលកងទ័ពអ៊ីស្រាអែលត្រូវបានចោទប្រកាន់ថា បានធ្វើការវាយប្រហារដោយផ្ទាល់ទៅលើ UNIFIL ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងការបាញ់ប្រហារទៅលើមូលដ្ឋានសំខាន់ៗរបស់កងកម្លាំងនេះនៅ Naqoura ភាគខាងត្បូងនៃប្រទេសលីបង់ បណ្ដាលឲ្យទាហានជាច្រើននាក់រងរបួស។  ប្រទេសជាច្រើន និងអង្គការអន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងទង្វើវាយប្រហាររបស់អ៊ីស្រាអែល ដោយចាត់ទុក នេះជាបញ្ហាប្រឈមចំពោះច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ