នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលអនុម័តលើផែនការកសាងផ្ទះស្នាក់នៅ៣០០ខ្នង
|
រូបថតៈ haaretz.com |
(VOVworld)-នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu នាថ្ងៃទី២៩
កក្កដា បានអនុម័តលើផែនការកសាង “ភ្លាមមួយរំពេច”ផ្ទះស្នាក់នៅ៣០០ខ្នងនៅ
ត្រើយខាងលិច។ កាយវិការរបស់ថ្នាក់ដឹកនាំអ៊ីស្រាអ៊ែលរូបនេះ បានប្រព្រឹត្តទៅ ក្នុងកាលៈទេសៈដែលពួកស្តាំនិយមកំពុងមានប្រតិកម្មយ៉ាងខ្លាំងអំពីការបំផ្លាញ ចោលតំបន់សាងសង់ផ្ទះពីរកន្លែងដែលកំពុងបានកសាងនៅទីប្រជុំជន Beit El
នៅត្រើយខាងលិច។ តាមសេចក្តីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រា
អ៊ែលថា លោក Netanya បានអនុម័តផែនការកសាងភ្លាមមួយរំពេចផ្ទះស្នាក់នៅ
ចំនួន៣០០ខ្នង ព្រម ទាំងផ្ទះជាង៥០០ខ្នងទៀតនៅខាងកើតរបស់ Jerusalem
ផងដែរ៕