នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ គ្មានបទឈប់បាញ់យូរអង្វែងនៅហ្គាហ្សា មុនពេលក្រុមហាម៉ាស់ត្រូវបរាជ័យ

(VOVWORLD) - លក្ខខណ្ឌនេះនឹងមិនផ្លាស់ប្តូរដើម្បីធានាថា ហ្កាហ្សាលែងបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតទេ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ គ្មានបទឈប់បាញ់យូរអង្វែងនៅហ្គាហ្សា មុនពេលក្រុមហាម៉ាស់ត្រូវបរាជ័យ - ảnh 1រថក្រោះអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប (រូបថត៖ រ៉យទ័រ)

នៅក្នុងសេចក្តីថ្លែងការណ៍មួយប្រកាសនៅថ្ងៃទី ១ ខែមិថុនា ចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ជាថ្មីម្តងទៀតថា នឹងគ្មានបទឈប់បាញ់រយៈពេលវែងនៅក្នុងតំបន់ហ្គាហ្សាមុនពេលដែលសមត្ថភាពយោធានិងអភិបាលកិច្ចរបស់ហាម៉ាសត្រូវបាននិរាការណ៍។ លក្ខខណ្ឌនេះនឹងមិនផ្លាស់ប្តូរដើម្បីធានាថា ហ្កាហ្សាលែងបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតទេ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយផ្សេងទៀត កាលពីម្សិលមិញ (ថ្ងៃទី ១ ខែមិថុនា) សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ប្រទេសអ្នកសម្រុះសម្រួលចំនួនបីបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាសឆាប់ឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាដោយផ្អែកលើគោលការណ៍ដែលបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃទី ៣១ ឧសភា។ សេចក្តីថ្លែងការណ៍រួមបានលើកឡើង បទប្បញ្ញត្តិទាំងនេះគិតគូរពីតម្រូវការរបស់ភាគីទាំងអស់នៅក្នុងកិច្ចព្រមព្រៀងដែលបម្រើផលប្រយោជន៍ច្រើនមុខ។ កិច្ចព្រមព្រៀងនេះក៏ផ្តល់នូវផែនទីបង្ហាញផ្លូវឆ្ពោះទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការបញ្ចប់វិបត្តិបច្ចុប្បន្ននៅហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ