នាយករដ្ឋមន្ត្រីឥណ្ឌាទៅបំពេញទស្សនកិច្ចនៅអាមេរិក
|
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi (TTXVN) |
(VOV)_នាថ្ងៃទី២៥ កញ្ញា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi បានមក
ដល់ទីក្រុង New York ចាប់ផ្តើមដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក ដោយមានគោលដៅ ជំរុញទំនាក់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ថ្លែងមតិមុនដំ
ណើរ ទស្សនកិច្ចចំនួន៥ថ្ងៃលើកនេះ លោក Narenda Modi បានសម្ដែងជំនឿជឿជាក់ ថា៖ ព្រឹត្តិការណ៍នេះនឹងជារបតសំខាន់ក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឥណ្ឌា
-អាមេរិក។ ហើយថ្នាក់ដឹកនាំរូបនេះក៏បានអោយដឹងថា៖ លោកនឹងមានជំនួប សន្ទនាជាមួយសហគមន៍អាជីវករអាមេរិក និងលើកទឹកចិត្តគេចូលរួមច្រើនថែម
ទៀតក្នុងកំណើនសេដ្ឋកិច្ចប្រទេសនេះ។
តាមផែនការ នាយករដ្ឋមន្ត្រី Narenda Modi នឹងមានបទថ្លែងមតិដ៏សែនសំខាន់ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ជួបប្រាស្រ័យជាមួយសហគមន៍ជនអាមេរិកមានកំណើតដើមឥណ្ឌានៅ New York ពិភាក្សាអំពីទំនាក់
ទំនងទ្វាភាគី៕