នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាអាណត្តិទី៣

(VOVWORLD) - នាថ្ងៃទី ៩ ខែមិថុនា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទី៣ នៅវិមានប្រធានាធិបតីឥណ្ឌា ក្នុងទីក្រុងញូវដែលី។ 

នេះជាព្រឹត្តិការណ៍ពិសេសមួយ ដោយសារតែលោក Modi បានក្លាយជាមេដឹកនាំតែម្នាក់គត់ ក្រោយពីអតីតនាយករដ្ឋមន្ត្រី Jawaharlal Nehru ដែលត្រូវបានបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជាប្រមុខរដ្ឋាភិបាលចំនួនបីដងជាប់ៗគ្នា ។ រួមជាមួយនឹងនាយករដ្ឋមន្ត្រី Narendra Modi សមាជិកក្រុមប្រឹក្សារដ្ឋមន្ត្រីអាណត្តិថ្មីក៏បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងផងដែរ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាអាណត្តិទី៣ - ảnh 1នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ រូបថត៖ PTI

ពិធីសច្ចាប្រណិធានចូលកាន់តំណែងបានប្រព្រឹត្តិទៅក្រោមលក្ខខណ្ឌសន្តិសុខតឹងរឹងក្នុងរដ្ឋធានីញូវដែលី។ ប៉ូលីសចរាចរណ៍ជាង ១.១០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងលំហូរចរាចរណ៍ ជួយសម្រួលដល់គណៈប្រតិភូចូលរួមពិធីនេះ។ ពិធីសច្ចាប្រណិធានចូលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជិតខាង និងប្រទេសក្នុងតំបន់មហាសមុទ្រឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ