នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយគំរូវ័យឆ្នើមក្មេងវៀតណាម
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយគំរូវ័យឆ្នើមក្មេងវៀតណាម |
(VOVworld)-នាព្រឹកថ្ងៃទី១៩មិនានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគំរូវ័យក្មេងវៀត
ណាមចំនួន១០នាក់និងគំរូវ័យក្មេងយថាទស្សន៍ឆ្នាំ២០១៦។ នៅទីនេះ លោក
Nguyen Xuan Phuc បានវាយតម្លៃថា គំរូដែលបានលើកដំកើងលើកនេះ សុទ្ធតែ
ជាអ្នកឆ្លាត មានទេពកោសល្យនិងជាក់ចិត្តនឹងការច្នៃប្រឌិតផងដែរ។នាយករដ្ឋ
មន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា ពានរង្វាន់លើកនេះជាការ
អះអាង ថាយុវជនវៀតណាមនិងបញ្ញាវៀតណាមអាចរួមចំណែក ធ្វើសមាហរណ
កម្មនិង អភិវឌ្ឍន៍ បម្រើបុព្វហេតុផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិលើគ្រប់វិស័យ។
លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា បក្ស រដ្ឋនឹងបង្កលក្ខណៈងាយស្រួល
សម្រាប់ជំនាន់វ័យក្មេងពង្រីកស្មារតីច្នៃប្រឌិត រួមចំណែកកសាងនិងការពារមាតុ
ប្រទេស៕