នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជូបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Craig Chittick

          (VOV)_នារសៀលថ្ងៃទី២៤ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​វៀតណាម 
លោក Nguyen Xuan Phuc បានជូបសន្ទនាជាមួយឯកអគ្គរដ្ឋទូត​អូស្ត្រាលី លោក Craig
មន្ត្រីវៀតណាម លោក Nguyen Xuan Phucបាន​អោយដឹងថា៖ប្រទេសទាំងពិរ វៀតណាម
និងអូស្ត្រាលីកំពុងជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជ
កម្ម និងប្រទេសទាំងពីរមាន​សម្លេងរួមក្នុងបញ្ហាជាច្រើននៅក្នុងតំបន់និងអន្តរជាតិ។ 
នាយករដ្ឋមន្ត្រីក៏បាន​ស្វាគមន៍ការផ្តើមគំនិតរបស់ឯកអគ្គរដ្ឋទូត ចំពោះគំរោងសហ
ប្រតិបត្តិការអំពី​កាត់បន្ថយភាពក្រីក្រ និងសមភាពភេទនៅវៀតណាម។

          រីឯ ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Craig Chittick បានចាត់ទុកថា៖ ​ទំនាក់​ទំនង
សហប្រតិបត្តិការរវាងប្រទេសទាំងពីរ កំពុងស្ថិតនៅក្នុងដំណាក់កាល​អភិវឌ្ឍន៍ល្អប្រ
សើរ នៅលើវិស័យជាច្រើន និងជូនដំណឹងចំពោះនាយករដ្ឋមន្ត្រី​អំពីការដែលរដ្ឋាភិ
បាលអូស្ត្រាលី សន្យាគាំទ្រកិច្ចព្រមព្រៀង TPP ក៏ដូចជា​គាំទ្រ​វៀតណាមចុះឈ្មោះក្នុង
បញ្ជីរាយនាមបេក្ខជនអគ្គនាយកអង្គការអប់រំ វិទ្យា​សាស្ត្រ និងវប្បធម៌របស់អង្គការ
សហប្រជាជាតិ (UNESCO)

          ក៏ក្នុងថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានជួប​សន្ទនា​
ជាមួយឯកអគ្គរដ្ឋទូតបារាំង លោក Bertrant Lortholary មកសម្ដែងការគួរ​សមក្នុង​
ឱកាសមកបំពេញបេសកកម្មការទូតនៅវៀតណាម។ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានលើកច្បាស់ថា៖​វៀតណាមមានគោល​បំណង​ថាបារាំងមានបន្ថែម​គំ
រោងការណ៍វិនិយោគនៅវៀតណាម ក៏ដូចជា បង្កើនកិច្ច​សហប្រតិបត្តិការ​អំពីវប្បធម៌
​និងទេសចរណ៍។ នាយករដ្ឋមន្ត្រី ក៏បានស្នើអោយ​បារាំងជំរុញបណ្ដាប្រទេស EU អនុ
ម័តទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ វៀតណាម-EU ដើម្បីបើកចេញបរិ​យា​
កាស​ថ្មី អំពីពាណិជ្ជកម្ម និងវិនិយោគរវាង​ប្រទេសទាំងពីរ។

          រីឯ ឯកអគ្គរដ្ឋទូតបារាំង លោក Bertrant Lortholaryបានអោយដឹងថា៖​ ក្នុង​
អាណត្តិរបស់ខ្លួន លោកនឹងជំរុញគំរោងការណ៍ផ្ទះបារាំង នៅទីក្រុងហូជីមិញ និង
សាលាមធ្យមសិក្សា​បារាំងនៅទីក្រុងហាណូយ ​ក៏ដូចជាបណ្ដាសកម្មភាព​សហប្រតិប
ត្តិការក្នុងវិស័យទូរទស្សន៍…លៗ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ