នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ត្រូវផ្តោតសំខាន់លើការកសាងរបៀបរបប
(VOVWORLD) - ក្នុងសម័យប្រជុំប្រចំខែមិថុនាឆ្នាំ២០១៨ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣កក្កដានោះ សមាជិករដ្ឋាភិបាលទាំងអស់បានផ្ទៀងស្តាប់ក្រសួងយុត្តិធម៌បង្ហាញនូវរបាយការណ៍ ស្តីពីស្ថាភាពអនុវត្តន៍កម្មវិធីកសាងច្បាប់ បទបញ្ញត្តិរបស់រដ្ឋាភិបាលនិងស្ថាន ភាពផ្សព្វផ្សាយនូវឯកសារកំណត់លំអិតការប្រតិបត្តិច្បាប់ បទ បញ្ញត្តិនៃត្រីមាសទី២ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ |
នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងស្ថាប័នមានសមត្ថកិច្ច ផ្តោតសំខាន់លើការកសាងរបៀប របបឲ្យបានខ្លាំងក្លានិងល្អថែមទៀត។
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងយុត្តិធម៌ ការិយាល័យរដ្ឋាភិបាល បន្តត្រួតពិនិត្យការអនុវត្តកម្មវិធីកសាងច្បាប់និងបទបញ្ញត្តិ។ នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា មិនដាក់បញ្ចូលទៅក្នុងកម្មវិធីនូវគម្រោងច្បាប់នានាដោយមិនទាន់យល់ច្បាស់ពីបញ្ហា ខ្លឹមសារនិងផលប៉ះពាល់របស់វា។
នៅក្នុងសម័យប្រជុំនេះ រដ្ឋាភិបាលក៏បានពិនិត្យអំពីសំណើរកសាងអនុក្រិត្យ ដោយកំណត់ការគ្រប់គ្រងខ្សាច់ ក្រួសនៅតាមទន្លេ។ រដ្ឋាភិបាលក៏បានផ្ទៀងស្តាប់ការពិភាក្សាអំពីគម្រោងច្បាប់ស្ថាប័ត្យកម្មនិងសេចក្តីព្រាងមួយចំនួនផងដែរ៕