នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំអង្គការហិរញ្ញវត្ថុនិងសហគ្រាសអន្តរជាតិ
(VOVworld)-ក្នុងក្របខ័ណ្ឌចូលរួមបណ្តាសកម្មភាពនៅសន្និសីទប្រចាំនៃវេទិកា
សេដ្ឋកិច្ចពិភពលោក (WEF) នៅក្រុង Davos ប្រទេសស្វីស នាព្រឹកថ្ងៃទី១៩មករា
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានធនា
គារពិភពលោក (WB) លោក Jim Yong Kim អគ្គនាយកអង្គការពាណិជ្ជកម្មពិភព
លោក (WTO) លោក Roberto Azevedo និងប្រធានសម្ព័ម្ធក្រុមហ៊ុន Alibaba លោក
Jack Ma ។ នៅក្នុងជំនួបជាមួយប្រធាន WB លោក Nguyen Xuan Phuc បាន វាយ
តម្លៃខ្ពស់ចំពោះតួនាទីសំខាន់និងការរួមចំណែកយ៉ាងសកម្មរបស់ WB ក្នុងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាម។រីឯខ្លួនវិញ ប្រធាន WB លោក Jim Yong
Kim បានអះអាងថា WB បន្តជួយឧបត្ថម្ភវៀតណាមសម្រេចរាល់គោលដៅដែល
បានដាក់ចេញនាពេលខាងមុខ។
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភព លោក (WTO) លោក Roberto Azevedo |
ក្នុងជំនួបជាមួយប្រធាន WTO លោក Nguyen Xuan Phuc បានស្នើឲ្យ WTO
ជួយឧបត្ថម្ភវៀតណាមបណ្តុះបណ្តាលនិងលើកកំពស់សមត្ថភាពក្នុងការអនុវត្តរាល់
កិច្ចព្រមព្រៀងរបស់ WTOផងដែរ។
រីឯក្នុងជំនួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Alibaba វិញ លោក Nguyen Xuan
Phuc បានវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុន Alibaba និងបុគ្គលលោក Jack Ma
ដែលជាគំរូមួយអំពីការចាប់ផ្តើមអាជីពសម្រាប់អង្គភាពអាជីវកម្មនានានៅវៀតណាម
ព្រមទាំងស្នើឲ្យលោក Jack Ma ធ្វើការស្វែងរកឱកាសសហប្រតិបត្តិការនិងវិនិយោគ
និងចែករំលែកបទពិសោធន៍នៃការចាប់ផ្តើមអាជីពជាមួយបណ្តាអង្គភាពអាជីវកម្ម
វៀតណាមផងដែរ៕