នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយអនុប្រធាន ADB និងនិពន្ធនាយកទស្សនាវដ្តី The Economis
(VOVworld)-នៅខាងក្រៅសន្និសីទសេដ្ឋកិច្ចការបរទេស២០១៦ នាយប់ថ្ងៃទី២វិច្ឆិកា
នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
បានអញ្ជើញទទួលជួបជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក
Stephen Groff។ នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀត
ណាមយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ADB និងថ្លែង
អំណរ គុណចំពោះការដែល ADB បានសន្យាចំណាយប្រាក់ចំនួន១ពាន់លាន
ដុល្លាក្នុង១ឆ្នាំ សម្រាប់ជួយឧបត្ថម្ភលើគម្រោងការទាំងអស់ក្នុងក្របខ័ណ្ឌនៃ
យុទ្ធសាស្ត្រដៃគូជាតិ ដំណាក់កាល២០១៦-២០២០។ រីឯខ្លួនវិញ លោក Stephen
Groff បានវាយតម្លៃខ្ពស់ ចំពោះរាល់ដំណោះស្រាយដែលរដ្ឋាភិបាលវៀតណាម
កំពុងអនុវត្ត សំដៅរៀបចំខឿន សេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូកំណើននិងធ្វើសមា
ហរណកម្មអន្តរជាតិ។
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន ទទួលជួបជាមួយលោក
Charles Goddard និពន្ធនាយកទស្សនាវដ្តី The Economist |
ក៏នាយប់ថ្ងៃទី២វិច្ឆិកា នៅទីក្រុងហូជីមិញ លោក Nguyen Xuan Phuc បាន
ទទួលជួបជាមួយលោក Charles Goddard និពន្ធនាយកទស្សនាវដ្តី The Economist។
នៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹង
ប្រែងរបស់ The Economist និងក្រសួងការបរទេសវៀតណាមដែលសហការរៀបចំ
សន្និសីទសេដ្ឋកិច្ចការបរទេសព្រមទាំងជឿជាក់ថា សន្និសីទឆ្នាំនេះ នឹងរួមចំ
ណែកផ្សព្វ ផ្សាយវិស័យសេដ្ឋកិច្ចរបស់វៀតណាមទៅដល់សហគមន៍អង្គភាព
អាជីវកម្មអន្តរជាតិ។
រីឯខ្លួនវិញ លោក Charles Goddard បានសម្តែងនូវការយកចិត្តទុកដាក់ទៅ
លើ រាល់វិធានការផ្លាស់ប្តូររូបសណ្ឋានអភិវឌ្ឍន៍និងបង្កើនទិន្នផលរបស់វៀតណាម
ក៏ដូចជា រាល់ការលំបាកដែលវៀតណាមនឹងជួបប្រទះខណៈពេលអនុវត្តផងដែរ៕