នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបបណ្តាថ្នាក់ដឹកនាំរដ្ឋ New South Wales

(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែមីនា នៅទីក្រុង ស៊ីដនី (អូស្រ្តាលី) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបពិភាក្សា ជាមូយ អគ្គទេសាភិបាលរដ្ឋ New South Wales លោកស្រី Gladys BerejiKlian និង ទេសាភិបាលរដ្ឋ លោក David Hurley។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបបណ្តាថ្នាក់ដឹកនាំរដ្ឋ New South Wales  - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង អគ្គទេសាភិបាលរដ្ឋ New South Wales លោកស្រី Gladys BerejiKlian
 

ក្នុងជំនួបនេះ លោក Nguyen Xuan Phuc មានគោលបំណងចង់ឲ្យរដ្ឋ New South Wales បន្តដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយ វៀតណាម ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ វិទ្យាសាស្ត្រ- បច្ចេកវិទ្យានិងទេសចរណ៍ជាដើម។ តាមរយៈនោះរួមចំណែកនាំទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី ឲ្យកាន់តែស៊ីជម្រៅ និង ជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ។

លោកស្រី Gladys BerejiKlian បានសំដែងការពេញចិត្ត និង វាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងរដ្ឋ New South Wales និង ការ បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ក៏បានធ្វើឲ្យភាគី ទាំងពីរមានកាលានុវត្តភាពច្រើនដើម្បីពង្រីកកិច្ចសហប្រតិបតិ្តការលើក្រប់វិស័យផងដែរ។ ទន្ទឹមនឹងនេះ លោកស្រី Gladys BerejiKlian បានអបអរសាទរចំពោះការបើកការិយាល័យតំណាងវិទ្យុសំលេងវៀតណាមប្រចាំនៅ ទីក្រុងស៊ីដនី ដោយអះអាងនឹងបង្កលក្ខណៈងាយស្រួលសំរាប់ការិយាល័យនេះប្រតិបត្តប្រកបដោយប្រសិទ្ធភាព នាពេលខាងមុខ។

ក្នុងថ្ងៃដដែលនេះ លោក Nguyen Xuan Phuc បានជួបពិភាក្សាជាមួយ ទេសាភិបាលរដ្ឋ លោក David Hurley និង អតីតអគ្គទេសាភិបាលរដ្ឋ New South Wales លោកស្រី Bashir ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ