នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់កងពលធំនៃទ័ពជើងអាកាសលេខ ៣៧២
(VOVWORLD) - នារសៀលថ្ងៃទី៤ខែកុម្ភៈ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីកងពលធំ នៃកងទ័ពការពារដែនអាកាស ដែលមានមូលដ្ឋាននៅទីក្រុង Da Nang។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់កងពលធំនៃទ័ពជើងអាកាសលេខ ៣៧២
|
តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានកោតសរសើរចំពោះការដែល កងពលធំ ទ័ពជើងអាកាសលេខ ៣៧២ បានបំពេញល្អនូវភារកិច្ចដែលបានបក្សនិងរដ្ឋប្រគល់ជូន។ នាយករដ្ឋមន្ត្រីបានស្នើឲ្យកងកម្លាំងអាកាសលេខ ៣៧២ ធានាសុវត្ថិភាពការហោះហើរ ត្រៀមខ្លួនជាស្រេច ការពារដែនអាកាសសំខាន់ៗ ដើម្បីមិនឲ្យកើតមានឡើងស្ថានភាពឱ្យភ្ញាក់ផ្អើលនៅ ឡើយ។
សូមគូសបញ្ជាក់ថា កងពលធំលេខ ៣៧២ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣០ខែតុលា ឆ្នាំ ១៩៧៥ នៅអាកាសយានដ្ឋាន Bien Hoa ខេត្ត Dong Nai។ អង្គភាពនេះបានគ្រប់គ្រងនិងធ្វើអាជីវកម្មលើអាកាសយានដ្ឋានចំនួន ៥ គឺ៖ Dong Hoi, Da Nang, Chu Lai, Phu Cat និង Pleiku ដែលលាតសន្ធឹងពីខ្សែស្របទី១៣ដល់ខ្សែស្រប ១៨។ កងពល ធំនេះមានភារកិច្ចគឺ រៀបចំការហោះហើរ ធានាសុវត្ថិភាពជើងហោះហើរ គ្រប់គ្រងជើងហោះហើរ គ្រប់គ្រងដែនអាកាស ត្រៀមខ្លួនប្រយុទ្ធដើម្បីការពារដែនអាកាស ព្រំ ដែន កោះនិងតំបន់កោះសមុទ្រភាគកណ្តាល - Tay Nguyen ជួយសង្គ្រោះនិងដឹកជញ្ជូនអាហារដើម្បីជួយដល់ជនរងគ្រោះ៕